CamNews

ព័ត៌មានជាតិ 

រវល់ទៅធ្វើកម្មករសំណង់ ត្រូវជនល្មោភកាម ចាប់កូនស្រីអាយុទើប១៧ខែរំលោភ ម្ដាយស្ទើរឡប់សតិ ព្រោះអាណិតកូនពេក

ភ្នំពេញៈ កម្លាំងនគរបាលឃាត់ខ្លួនកម្មករសំណង់ ល្មោភកាមម្នាក់ ជាប់សង្ស័យរំលោភក្មេងស្រី
អាយុទើប១៧ខែ ខណៈដែលឪពុក-ម្តាយទៅធ្វើការសំណង់។ បុរសល្មោភកាមរូបនេះ ត្រូវបាន
កម្លាំងនគរ បាលខណ្ឌ សែនសុខឃាត់ខ្លួននៅរសៀលថ្ងៃទី២៦ ខែមករា នៅក្នុងការដ្ឋានសំណង់
ហ្គ្រេន និងឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ។

មន្រ្តីនគរបាលមូលដ្ឋានបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ខណៈដែល
ម្តាយ និងឪពុកក្មេងស្រីរងគ្រោះចេញទៅធ្វើការសំណង់បាត់អស់នោះ បានទុកកូនឲ្យប្អូនស្រីឈ្មោះ
ហុក រ៉ា អាយុ ២១ឆ្នាំ នៅមើលក្មួយ។ តែខណៈដែលម្ដាយមីងរវល់ទៅអង្គូយលេងបៀរទៀតនោះ
ក្មេងស្រីរង គ្រោះ បានស្រែកយំ ធ្វើជនសង្ស័យ នាង សល់ មានឱកាសលួងលោមក្មេង ហើយបី
ទៅមាត់ទឹកចម្ងា យ ពីផ្ទះប្រមាណ២០ម៉ែត្រ បានធ្វើសកម្មភាពរំលោភតែម្ដង។

មន្រ្តីនគរបាលរូបនេះ បានបន្តថា ខណៈនោះក៏មានក្មេងប្រុសម្នាក់ បានឃើញហេតុការណ៍នេះ
ហើយ រត់ទៅប្រាប់បុរសម្នាក់ ដែលជាអ្នកប្រមូលសំរាមឲ្យមកជួយមើល និងនាំគ្នាស្រែកបង្អើលឲ្យ
ជនល្មោភ កាមនេះ ដើរចេញបាត់ទៅ។

ក្រោយពេលទទួលបានដំណឹងនេះ ឪពុក-ម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងជូនសមត្ថ
កិច្ច និងឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។ តែពាក់ព័ន្ធនិងករណីនេះ ជនសង្ស័យមិនទាន់
ឆ្លើយសារភាពនៅឡើយនោះទេ។

សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា ជនសង្ស័យរូបនេះ មានឈ្មោះ នាង សល់ អាយុ ២១ឆ្នាំ មានមុខរបរ
ជាកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋានសំណង់ហ្គ្រេន ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ។ មាន
ស្រុកកំណើតនៅភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

ក្មេងស្រីរងគ្រោះឈ្មោះ វ.រ.ន មានម្ដាយឈ្មោះ កាយ សុខខៃ អាយុ ២២ឆ្នាំ និងឪពុកឈ្មោះ វឿន វ៉ុន
អាយុ ២៦ អ្នកទាំងធ្វើកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋានសំណង់ដូចគ្នា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ