CamNews

ព័ត៌មានជាតិ 

ព្រះរាជអាជ្ញារង សាលាដំបូង រាជធានីភ្នំពេញ បដិសេធដាច់អហង្ការ ពុំមានការដោះលែង ជនបាញ់បោះសេរី ទាំង៤នាក់

ភ្នំពេញ៖ ជនសង្ស័យបាញ់បោះសេរីជ្រែកស្បៃរាត្រី ចំនួន៤នាក់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ
២០១៣នោះ ត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញបញ្ជាក់យ៉ាង
ច្បាស់ថា ពុំមានការអន្តរាគមន៍ដោះលែង ដូច ការលើកឡើងរបស់សាធារណជនមួយចំនួន
នោះទេ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភក្រ្ត បានបញ្ជាក់ថា ប្រាប់
មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៣នេះថា ជនសង្ស័យ
ទាំង៤នាក់ ត្រូវបានបញ្ចប់ការសាកសួរ កាលពីថ្ងៃម្សិលមិញ ហើយបានបញ្ជូនសំណុំរឿងទៅ
ឲ្យចៅក្រម ដើម្បីស៊ើបសួរបន្ត។ ដូច្នេះពុំមានការដោះលែង នោះទេ សូមកុំយល់ច្រឡំ។

ព្រះរាជអាជ្ញារង ហៀង សុភក្រ្ត បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានរូបលោក
សម្រេចចោទប្រកាន់ ២ករណី ១. ប្រើប្រាស់អាវុធខុសច្បាប់ ដោយបាញ់បោះសេរីនៅតាមផ្លូវ
និងទី២. បើកបរដោយមានជាតិស្រវឹង។

ទោះជាយ៉ាងណា លោក ហៀង សុភក្រ្ត មិនអាចបញ្ជាក់ថា ជនសង្ស័យនឹងប្រឈមមុខនឹងការ
ផ្តន្ទាទោស ដាក់ពន្ធនាគារ ឬពិន័យជាប្រាក់ យ៉ាងណានោះទេ គឺអាស្រ័យទៅលើការសម្រេច
របស់ចៅក្រម។

សូមបញ្ជាក់ថា ជនទំនើង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការពីសំណាក់សមត្ថកិច្ចខណ្ឌ៧
មករា ក្រោមបញ្ជារបស់លោកស្នងការ ខណ:ដែលជនទំនើងម្នាក់ ដែលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅ
កាន់ប្រទេស វៀតណាម ដើម្បីព្យាបាល ប៉ុន្តែស្ថិតក្រោមការត្រួត ពិនិត្យរបស់តុលាការ។

ជនទាំង៤នាក់ ដែលមានលុយ បានបើកការបាញ់ប្រហារជាច្រើនគ្រាប់ តាំងពីមុខអគារប្តូរប្រាក់
លីហួរ រង្វង់មូលនាងគង្ហីង មុខភូមិគ្រឹះអគ្គស្នងការ នគរបាលជាតិ និងរហូតដល់ ខាងជើងវត្តមហា
មន្រ្តី ទីដែលសមត្ថ កិច្ចចាប់បាននៅទីនោះ កាលពីយប់និងទៀបភ្លឺ ថ្ងៃទី៥ ខែមករា។

សេចក្ដី រាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា ជនទំនើងដែល មានលុយ និងអំណាចទាំង០៤នាក់
នោះត្រូវបានគេស្គាល់ថា ទី១.ង៉ុយ ស៊ីម អាយុ ៣៣ឆ្នាំ មានមុខងារជា អនុប្រធានក្រុមប្រឹក្សាភិបាល
ទទួលបន្ទុកកិច្ចការរដ្ឋបាលនិងទីផ្សារ ក្រុមហ៊ុន ហ្គោលកសិផលកម្ពុជា ជាអ្នកបាញ់បោះសេរី និង
ជាម្ចាស់រថយន្ដម៉ាក អេសស្កាឡែត ទី២.ង៉ុយ សេងងី អាយុ១៩ឆ្នាំ ត្រូវជាក្មួយ និង០២នាក់ទៀត
ឈ្មោះ លី ដារ៉ា អាយុ២០ឆ្នាំ ជាអ្នកបើកបររថយន្ដ ម៉ាកអែសសិន ម្នាក់ទៀតឈ្មោះ សឿន បូរ៉ា អា
យុ ១៩ឆ្នាំ មុខរបរជាសិស្សនៅវិទ្យាល័យ បឹងត្របែក ។

ប្រតិបត្តិការដែលដឹកនាំ បញ្ជាដោយផ្ទាល់ ពីសំណាក់លោកស្នងការ នគរបាល រាជធានីភ្នំពញ ឧត្តម
សេនីយ៍ ជួន សុវណ្ណ និងលោកស្នងការរង នគរបាល ជួន ណារិន្ទ ព្រមទាំងកម្លាំង អាវុធហត្ថ ខាងលើ
នេះ បានធ្វើឡើងតាមបទ បញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់បទបញ្ជា ឲ្យ
ចាប់ខ្លួន ជនបង្កការបាញ់បោះ សេរី ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ មហាជនទូទៅនឹងរង់ចាំមើលថា តើតុលាការនឹងចាត់ការ តាមរបៀបណា ពីព្រោះ
ជនសង្ស័យទាំងនេះ សុទ្ធតែអ្នកមាន និងមានអំណាច ប៉ុន្តែអំណាច របស់ពួកគេ មិនអាចធ្វើអ្វីបាននោះ
ឡើយ បើមានបទបញ្ជា ផ្ទាល់ ពីសម្តេចនាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពលរបស់ខ្មែរ តេជោ សែន៕

ជនសង្ស័យ៣នាក់ ស្ថិតនៅក្នុងសាលាដំបូងរាជធានិភ្នំពេញ

ដោយ៖ សយ សុភាព
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ