CamNews

តារា 

អតីត Freshie កញ្ញា គឹម ចន្ទបូរមី កាន់តែផ្អែមល្អែមជាមួយនិងចៅប្រុស សម្តេចតេជោ ហ៊ុន សែន!

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានខែមុននេះ អតីត Freshie កញ្ញា គឹម ចន្ទបូរមី ធ្លាប់បានប្រកាសថា រូបនាងផ្ទាល់ជាមួយនិង លោក ហ៊ុន បញ្ញាបុត្រ ដែលជាចៅប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន តែម្តង កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្អែម ហើយពេលនេះកំពុងតែស្ថិតក្នុងដំណាក់កាលយល់ចិត្តគ្នាទៀតផង ។ 

កញ្ញា គឹម ចន្ទបូរមី បានបន្ថែមទៀតថា រូបនាងនិងមិត្តប្រុសពិតជាស្រលាញ់គ្នាខ្លាំងណាស់ ហើយក៏ចង់ស្វែងយល់ចិត្តគ្នាសិនដែរ មុនពេលឈាងដល់ដំណាក់កាលរៀបការពេញច្បាប់ ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ កាលពីថ្ងៃទី ១៤ ដែលជាថ្ងៃទិវានៃសេចក្តីស្រលាញ់ក៏បានឃើញរូបនាងបង្ហោះរូបថត ក៏ដូចជាវីដេអូ Sweet Sweet ជាមួយនិង លោក បញ្ញាបុត្រ ផងដែរ ។ 

ហើយនៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់នោះគឺ កញ្ញា គឹម ចន្ទបូរមី ក៏ទទួលបានកាដូដ៏គាប់ចិត្តចំនួនគឺ ទីមួយបាច់ផ្កាដ៏ធំមួយ និងទូរសព្ទ៍ដៃម៉ាក Iphone7 ដែលជាចំណងដៃស្នេហាដែលរាប់ចាប់តាំងពីស្រលាញ់គ្នាមក​ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូរបស់តារាស្រីរូបនេះ ពេលដែលនាងត្រូវបានមិត្តប្រុសបង្កការភ្ញាក់ផ្អើល ៕






Surprised 🙈 Thz so much huni @hun_panhaboth❤️

A post shared by 🌙Kim Chan Borhmey🌙 (@mey_freshie) onFeb 13, 2017 at 3:56am PST


ដោយ ៖ គន្ធា


ប្រភព ៖ IG