កំពង់ចាមៈ លោក ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម ប្រសិទ្ធ និងលោក ង្វៀន
កាំទូ អនុរដ្ឋមន្ត្រី និងពាណិជ្ជកម្ម ប្រទេសវៀតណាម រួមនិងលោក ហ៊ុន ណេង អភិបាលខេត្ត
កំពង់ចាម កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន
សាងសង់ផ្សារសាកល្បង នៅព្រំដែន កម្ពុជា វៀតណាម ស្ថិតក្នុងភូមិដារកណ្តោល ឃុំដារ
ស្រុកមេមត់ ខេត្តកំពង់ចាម ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងឱកាសនោះថា នៅ
ក្នុងរយៈពេល ឆាប់ៗខាងមុខនេះ យើងនិងមានផ្សារថ្មីមួយលេច ចេញជា រូបរាងឡើង នៅក្នុង
តំបន់សេដ្ឋកិច្ចពិសេស ថារី ស្ថិតក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម
គ្រោងចំណាយថវិកា សរុបជាង១.៣លាន ដុល្លារ អាមេរិក សម្រាប់ការសាងសង់អគារផ្សារ
ជាជំនួយឥតសំណង របស់រដ្ឋាភិបាលវៀតណាម ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង
ឧស្សាហកម្ម និងពាណិជកម្ម វៀតណាម មកក្រសួងពាណិជ្ជកម្មកម្ពុជា លើផ្ទៃដីទំហំ ១.៩៦
ហិកតា ដែលជាដីសម្បទានរបស់លោក ឧកញ៉ា ឈន ថារី ប្រធានក្រុមហ៊ុន ថារីអ៊ិនវេសមែន
ជូន រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការសាងសង់ផ្សារ ដែលក្នុងនោះ អគារផ្សារមានទំហំ
១.៦០០ម៉ែត្រក្រឡា មានកម្ពស់ ៥.៧ម៉ែត្រ ដំបូលប្រក់ក្បឿង មានស្តង់លក់ ទំនិញ៧២ ស្តង់
អាគារដ្ឋបាល១ខ្នង ទំហំ៥៦៤ម៉ែត្រក្រឡា អគារសន្តិសុខមួយខ្នង ទំហំ២២ម៉ែត្រក្រឡា ឃ្លាំង
ទំនិញទំហំ៤៧៨ម៉ែត្រក្រឡា កន្លែងផ្ញើកង់ម៉ូតូ និងរថយន្ត មានទំហំ ១៧៣ម៉ែត្រក្រឡា ផ្សារ
មានរបងព័ទ្ធជុំវិញ ស្មើនិង៦២០ម៉ែត្រក្រឡា ។ សម្រាប់បម្រើដល់ការលក់ដូរ ផ្លាស់ប្តូរទំនិញ
និងសេវាកម្មរបស់ប្រជពលរដ្ឋ និង អាជីវករ នៃប្រទេសទាំងពីរ ព្រមទាំងភ្ញៀវទេសចរជាតិ
អន្តរជាតិឆ្លងកាត់ ផងដែរ។
អភិបាលខេត្តកំពង់ចាម លោក ហ៊ុន ណេង បានមានប្រសាសន៍ ក្នុងឱកាសនោះផងដែរថា
ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ចាម លោក សូមសំណូមពរលោក បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋ
មន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន កាំទូ អនុរដ្ឋមន្ត្រី
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃ ប្រទេស វៀតណាម មេត្តាជួយជំរុញអ្នកវិនិយោគ ឲ្យ
បណ្តាក់ទុនក្នុងខេត្តកំពង់ចាម ជាពិសេសវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសនេះ ដែលរាជ
រដ្ឋាភិបាលទទួលស្គាល់ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងស្របពេលដែលយើង បានរៀប
ចំការសាងសង់ ផ្សារព្រំដែនក្នុងតំបន់នេះ។
លោក ហ៊ុន ណេង បានមានប្រសាសន៍បន្ថែមថា តាមការអង្កេត របស់សាជីវកម្មហិរញ្ញវត្ថុអន្តរ
ជាតិ និងមូលនិធិអាស៊ី បានវាយតម្លៃខ្ពស់ថា ខេត្តកំពង់ចាម គឺជាខេត្ត ដែលមានបរិយាកាស
អាជីវកម្មល្អប្រសើរជាងគេ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះផងដែរ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងឲ្យដែរថា ច្រកទ្វារព្រំដែកកម្ពុជា
វៀតណាម ឃុំដារនេះ បច្ចុប្បន្នជាច្រកទេ្វរភាគី ហើយទៅថ្ងៃខាងមុខ លោក និងអាជ្ញាធរខេត្តកំពង់
ចាម និងរៀបចំច្រកព្រំដែននេះ ឲ្យក្លាយទៅជាច្រកទ្វារអន្តរជាតិ ដូចច្រកទ្វារត្រពាំងផ្លុង ក្នុងស្រុក
ពញាក្រែកដែរ ដើម្បី បង្កលក្ខណៈ ងាយស្រួលដល់ពាណិជ្ជករទាំងអស់ ក្នុងការធ្វើបែបបទ នាំ
ទំនិញចេញក្រៅប្រទេស នៅតំបន់ច្រកទ្វារនេះតែម្តង ៕
ប្រភព ៖ DAP