ភ្នំពេញ៖ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ដែលអង្គការក្រៅរដ្ឋាភិបាល បានពង្រីកសម្រាប់
ជំនួយកុមារលេខ ១២៨០ ដែលពីមុនអាចហៅ ចូលដោយឥតគិតថ្លៃពីម៉ោង៧ព្រឹក រហូតដល់
ម៉ោង៨:៣០នាទីយប់ ឲ្យបានដល់ ២៤ម៉ោងចាប់ពីថ្ងៃនេះតទៅ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គការបណ្តាញទូរស័ព្ទ ជំនួយកុមារកម្ពុជា ដែលមជ្ឈ
មណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា ការ
ពង្រីកនូវបណ្តេញទូរស័ព្ទ ជំនួយកុមារកម្ពុជានេះ នឹងឆ្លើយតបទៅនឹងតម្រូវការសេវា គាំទ្រនា
ពេល យប់ ហើយកុមារ និងយុវវ័យ អាចមានលទ្ធភាពកាន់តែច្រើនថែមទៀត ដើម្បីទាក់ទងអ្នក
ពិគ្រោះយោបល់តាមទូរស័ព្ទ ដើម្បីពិភាក្សាបញ្ហានានា ដោយហេតុថា មានបញ្ហាជាច្រើនកើត
មាននៅពេលយប់ ហើយកុមារ និងយុវវ័យត្រូវការជំនួយ។
ប្រធានក្រុមប្រឹក្សាភិបាល បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា លោកស្រី ខៀវ បូរី ដែលបច្ចុប្បន្ន
ជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសម្តែងនូវការសប្បាយចិត្ត អំពីដំណើរ
ការសេវាបណ្តាញទូរស័ព្ទជំនួយកុមារ២៤ម៉ោង ដែលស្របគ្នាទៅនឹងវិធីសាស្រ្ត លើកកម្ពស់សិទ្ធិ
កុមារ។
លោកស្រី បានថ្លែងថា ការពង្រីកសេវានេះទៅ២៤ម៉ោង ប្រាកដជាផ្តល់ផលប្រយោជន៍ច្រើន
ដល់កុមារ និងយុវវ័យ ជាពិសេសសិទ្ធិ និងកិច្ចការពារ។ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គឺ
ជាសម្លេងរបស់កុមារ។ កុមារ យុវវ័យ និងមនុស្សធំដែលមានការបារម្ភពីកុមារ និងយុវវ័យអាច
ទូរស័ព្ទហៅ ជំនួយបានគ្រប់ពេល។
នាយិកាប្រចាំប្រទេស របស់អង្គការមូលនិធិកុមារកម្ពុជា លោកស្រី ឃែរ៉ូល ម៉រថេនសិន ដែល
ពីអតីតធ្លាប់បានទទួលខុស ត្រូវរៀបចំដំណើរការ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ហើយ
បច្ចុប្បន្នជាសហអនុប្រធាន ក្រុមប្រឹក្សាភិបាល នៃបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា មានជំនឿ
ថា ការពង្រីកសេវានេះទៅ២៤ម៉ោង គឺជាការបង្ហាញអំពីដំណើរអភិវឌ្ឍ របស់បណ្តាញទូរស័ព្ទ
ជំនួយកុមារកម្ពុជា។
លោកស្រីបានថ្លែងថា លោកស្រីគាំទ្របណ្តេញ ទូរស័ព្ទជំនួយកុមារកម្ពុជា ចាប់តាំងពីបណ្តាញ
ទូរស័ព្ទនេះ រៀបចំបង្កើតឡើងនៅឆ្នាំ២០០៩ ហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បណ្តាញទូរស័ព្ទ
នេះ សម្រេចបាននូវភាពខ្លាំងរបស់ខ្លួន ប្រកបដោយផ្លែផ្កា។ ការដំណើរការសេវានេះ ទៅ២៤
ម៉ោង ពិតជា បង្ហាញពីការវិវឌ្ឍ ដែលក្រុមការងារបានខិតខំ ក្នុងរយៈពេល៣ឆ្នាំនេះ។
លោក ស៊ាន សុខផៃ នាយកប្រតិបត្តិនៃបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បានសម្តែងនូវមោទន
ភាពផងដែរ ចំពោះការកើនឡើងលទ្ធភាពផ្តល់ និងទទួលសេវា និងការដំណើរការសេវាបណ្តាញ
ទូរស័ព្ទជំនួយកុមារកម្ពុជាទៅ ២៤ម៉ោងនេះ។
បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា អនុញ្ញាតិឲ្យកុមារ និងយុវវ័យ រហូតដល់អាយុ២៥ឆ្នាំ អាចទូរ
ស័ព្ទហៅជំនួយ និងនិយាយដោយផ្ទាល់ជាមួយ អ្នកពិគ្រោះយោបល់ ក្នុងបរិយាកាស ដែលផ្តល់
នូវការទុកចិត្ត និងសុវត្ថិភាព ក្នុងពេលដែលកុមារ និងយុវវ័យត្រូវ ការសេវានេះ។ អ្នកហៅទូរស័ព្ទ ចូលអាចពិភាក្សាលើគ្រប់បញ្ហាទាំងអស់ រាប់ចាប់ពីកិច្ចការសាលា ដល់បញ្ហាក្មេងទំនើង បញ្ហាគ្រួ
សារដល់គ្រប់ទម្រង់នៃអំពើរំលោភបំពាន។
អ្នកពិគ្រោះយោបល់ នឹងផ្តល់នូវការគាំទ្រផ្លូវចិត្ត និងព័ត៌មាននានា ដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នក
ហៅទូរស័ព្ទចូល ដើម្បីធ្វើការសម្រេចចិត្តដោយខ្លួន គេផ្ទាល់ ឬផ្សារភ្ជាប់អ្នកហៅទូរស័ព្ទ ចូលទៅ
កាន់ដៃគូបញ្ជូនសមស្រប។
គួរបញ្ជាក់ថា បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយអង្គការ
មួយក្រុមដែលរួមមាន ទីភ្នាក់ងារអង្គការសហប្រជា ជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និង
អន្តរជាតិ ហើយត្រូវបង្កើតឡើងនៅឆ្នាំ២០០៩ ដោយបើកដំណើរការសេវា នៅខែសីហា ឆ្នាំ
២០១០៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល