ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៤យ៉ាង ដែលធ្វើឲ្យប្រទេសកម្ពុជាព្យាយាមខិតខំប្រឹងប្រែង ចូលទៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីឲ្យ ប្រទេសក្នុងតំបន់ ទទួលស្គាល់កម្ពុជា កាន់តែច្បាស់បន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធិចែកសញ្ញាបត្រ ដល់និស្សិត សកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) នាមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤នេះ ថាកត្តាទាំង៤នោះរួមមាន៖
ទី១-គោលការណ៍មិនជ្រៀត ជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗដែលនេះ ជាចំណុចសំខាន់សម្រាប់កម្ពុជា ក្នុងឋានៈជាប្រទេសតូចតាចហើយ ក៏ជាគោលការណ៍សំខាន់របស់អាស៊ាន បើមិនមានគោលការណ៍នេះទេ កម្ពុជាអត់ចូលជាដាច់ខាត។
ទី២-ស្មារតីសហគមន៍ គឺអាស៊ានទាំងមូលធ្វើការតាមរយៈ ឯកច្ឆ័ន្ទ អត់មានបែងចែកប្រទេសធំ តូច ក្រ និងមានទេ។
ទី៣-បានទទួលផលប្រយោជន៍ពីការកាត់បន្ថយគំលាត និងសមាហរណកម្មក្នុងក្របខណ្ឌ អាស៊ាន តាំងពីកម្ពុជាចូលអាស៊ាន គឺកម្ពុជាទទួលបានផល ប្រយោជន៍ច្រើន ពីការអភិវឌ្ឍន៍ ប្រទេស ទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងកាត់បន្ថយគំលាតសមាហរណកម្មអាស៊ាន។
ទី៤-ការទំនាក់ទំនងផ្នែកការទូតដោយសារអាស៊ានមានប្រទេ សជាច្រើនជា សមាជិក នៅពេល ដែលកម្ពុជាចូលអាស៊ានកម្ពុជាមានដៃគូរជាច្រើន ព្រោះ អាស៊ានមា នដៃគូរជាមួយអឺរ៉ុប គឺ មានចិន កូរ៉េ ជប៉ុនឥណ្ឌា អាម៉េរិក អង្គការសហប្រជាជាតិ និងអាស៊ានជាមួយទ្វីបដទៃទៀត។
សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា នៅពេលកម្ពុជា ចូលជាសមាជិកអាស៊ាន កម្ពុជា បានធ្វើជាអ្នកសម្របសម្រួល ជាមួយប្រទេសធំៗនិងអង្គការតំបន់៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល