ភ្នំពេញ៖ កូនថៅកែភោជនីយដ្ឋានហង្សនាគ និងជា ឈ្មួញរកស៊ីល្បាញល្បីម្នាក់នៅកម្ពុជា លោក ឈឿន ចាន់ ហុង អាយុ ៤៦ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២នាក់ បាញ់ប្រហារបណ្តាលឲ្យស្លាប់ ពេលកំពុង ធ្វើដំណើរតាមរថយន្តលុច្សស៊ីស៥៧០ ជាមួយ មិត្តភក្តិរបស់ខ្លួន កណ្តាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ការបាញ់ប្រហារដ៏សែនព្រៃផ្សៃក្នុងរាជធានីកកកុញដោយហ្វូង មនុស្សនេះ បាន កើតនាព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
បើតាមប្រភពពីសមត្ថកិច្ច បានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ របស់ខ្លួន ឈ្មោះ ជេ ហ្វេរី ជាជនជាតិសាំងហ្គាំងពួរ បានធ្វើដំណើរចេញពីផ្ទះរបស់ខ្លួន ស្ថិតនៅ ផ្ទះលេខ៥៧ ផ្លូវ៥៦៦ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក។ លុះដល់ចំណុចកើតហេតុ ស្រាប់តែ លេចមុខខ្មាន់កាំភ្លើង ២នាក់ ជិះម៉ូតូស៊េរីទំនើបមួយ គ្រឿង បានទាញកាំភ្លើងបាញ់ប្រហារចំនួន ២គ្រាប់ទម្លុះកញ្ចក់រថយន្តបណ្តាលឲ្យ លោក ឈឿន ចាន់ហុង រង របួសធ្ងន់ ហើយបានស្លាប់ បាត់បង់ជីវិត ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុក្រុមខ្មាន់កាំភ្លើង បានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ ស្រមោលអស់ភ្លាមៗ ចំណែកឯលោក ឈឿ ន ចាន់ហុង ត្រូវបានមិត្តភក្ដិព្យាយាម បើករថយន្តដឹកយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែអកុសលពេល ទៅដល់មន្ទីរពេទ្យ ក៏បានស្លាប់បាត់បង់ជីវិត។
ទោះបីជាយ៉ាងណា ការបាញ់ប្រហារដ៏គួរឲ្យខ្លាចរអានេះ គេមិនទាន់ដឹងមូលហេតុពិត រហូត ឈានដល់ការបាញ់ផ្តា ច់ជីវិតបែបនេះទេ ប៉ុន្តែត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ផ្តើមចេញ ពីរឿងរកស៊ី រួមនឹងគំនុំ។
អ្នកស្រី អ៊ឹង ហ្គេចលាង អាយុ៤៣ឆ្នាំ ត្រូវជាភរិយាជនរងគ្រោះ បានអោយដឹងថា ប្ដីរបស់អ្នក ស្រី ត្រូវបានជនមិន ស្គាល់អត្តសញ្ញាណតាមបាញ់សម្លាប់ម្តងរួចមកហើយ កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ តែការប៉ុនប៉ងបាញ់សម្លាប់ មិនបានសម្រេចនោះទេ។
រហូតដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ច កំពុងបើកការស៊ើបអង្កេតយ៉ាងយក ចិត្តទុកដាក់ជាទី បំផុត ដើម្បីតាមស្វែងរកជនល្មើស និងជនពាក់ព័ន្ធមកផ្ដន្ទាទោសតាមនីតិវិធី ច្បាប់។ តែមិនទាន់ទទួលបានតម្រុយ ណាមួយពីក្រុមជនល្មើសនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា ភោជនីយដ្ឋានហង្សនាគ ដែលគ្រប់គ្រងដោយលោក ឈឿន ចាន់ហុង ជាជនរងគ្រោះខាង លើ គឺជាភោជនីយដ្ឋានមួយដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានអ្នករាជ ធានីភ្នំពេញស្គាល់គ្រប់គ្នា តែបានដួលរលំ ទៅហើយនាពេលបច្ចុប្បន្ននេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល