ភ្នំពេញ: បន្ទាប់ពីព្រះរាជពិធីបុណ្យ និងថ្វាយព្រះភ្លើង រួចរាល់រយៈ៦ថ្ងៃកន្លងទៅនោះ ព្រះបរម
អដ្ឋិធាតុ ព្រះបរម រតនកោដ្ឋនៅវាលព្រលឹមស្រាងៗ ក្រោមពន្លឺព្រះសូរ្យសែងដ៏ស្រទន់នាព្រឹក
ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ត្រូវបាន
ដង្ហែយាងចូលទៅតម្កល់នៅព្រះទីនាំងព្រះទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។
ព្រះបរមអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវព្រះ
ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហា
ក្សត្រីព្រះវររាជមាតាជាតិខ្មែរ បានយាងយាងចុះពីលើព្រះមហាបញ្ចា ៩ជាន់ មកតម្កល់លើព្រះទី
នាំងសុវណ្ណហង្ស។
ព្រះបរមអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែយាងឆ្ពោះទៅព្រះបរមរាជវាំង តាមព្រះទីនាំងសុ
វណ្ណហង្ស ដោយព្រះមហាក្សត្រ និងសម្តេចយាយ យាងគង់នៅលើព្រះទីនាំងសុវណ្ណហង្ស ជាមួយ
ព្រះបរមកោដ្ឋ ព្រះបរម រតនកោដ្ឋ។ ព្រះរាជពិធីដង្ហែ បានធ្វើឡើងដោយ ចេញពីព្រះវាលមេរុ ឆ្ពោះ
ទៅតាមផ្លូវ ព្រះស៊ីសុវត្ថិ ហើយនៅបត់ ត្រង់ចំណុច ព្រះអង្គដងកើ ដើម្បីយាងចូលតាមច្រកទ្វារជ័យ
នៃព្រះបរមរាជវាំង។
ពិធីដង្ហែយាងព្រះបរមអដ្ឋិធាតុ មានការយាង និងអញ្ជើញ ដង្ហែអមដោយ ព្រះមហាក្សត្រ សម្តេចម៉ែ
ព្រះរាជវង្សា នុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល នាម៉ឺនសព្វមុខមន្ត្រី កង
កម្លាំងប្រដាប់អាវុធ ជា ច្រើនផែន ក្នុងទឹកព្រះទ័យ និងទឹកចិត្តក្តុកក្តួលស្រណោះអាឡោះអាល័យ
ចំពោះព្រះមហាវីរក្សត្រ។
នៅអមតាមសងខាងផ្លូវ ប្រជាពលរដ្ឋក្នុងសម្លៀកបំពាក់កាន់ព្រះរាជមរណទុក្ខសំពតពណ៌ស និងអាវ
ពណ៌ស បាន អង្គុយលត់ជង្គង់ ដោយលើកដៃប្រណមបង្គំលា ដោយក្តីក្តុកក្តួលសោយសោកជាពន់
ពេក។
ព្រះបរមអដ្ឋិរបស់សម្តេចព្រះមហាវីរក្សត្រ នឹងត្រូវដង្ហែទៅតម្កល់នៅក្នុងទីនាំងព្រះទេវាវិនិច្ឆ័យ ក្នុង
ព្រះបរមរាជ វាំង តាមព្រះរាជបណ្តាំរបស់ព្រះអង្គកាល នៅមានព្រះជន្ម។
ការដង្ហែយាងព្រះបរមអដ្ឋិធាតុ ទៅកាន់ព្រះបរមរាជវាំងនៅពេលព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជា
ថ្ងៃបញ្ចប់ព្រះរាជកិច្ច នៃព្រះរាជពិធីបុណ្យព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ ប្រកបដោយមហា
ទុក្ខសោករបស់រាស្រ្តខ្មែរទូទាំងនគរ រយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃដង្ហែព្រះបរមសពចេញពីព្រះបរមរាជ
វាំង កាលពីថ្ងៃទី១ ខែកុម្ភៈ និងថ្វាយព្រះភ្លើង ព្រះបរមសព កាលពីថ្ងៃទី៤ ខែ កុម្ភៈ។ ប្រជារាស្រ្តជា
កូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមបួង សួងឲ្យព្រះរាជដួងវិញ្ញាណក្ខន្ធរបស់ព្រះអង្គយាងទៅ
គង់ប្រថាប់ក្នុងព្រះបរមសុគតិភព សូមព្រះដួងព្រះរាជ វិញ្ញាណក្ខន្ធរបស់ព្រះអង្គ តាមជួបីបាច់ថែរក្សា
ឃុំគ្រង ព្រះរាជាណាចក្រកម្ពុជាឲ្យជួបតែសុខសន្តិភាពចៀសផុតពីការឈ្លានពានរបស់សត្រូវនានា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល