CamNews

ព័ត៌មានជាតិ 

ស្លាប់២នាក់ ដោយសារ រថយន្តកូរ៉ូឡា បុកសង់កូរ៉េ ផ្ទុបគ្នានិងរថយន្តដឹកដី បន្តបុករះ រថយន្តបាឡែន

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់ បុរស២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុង
ឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ បានកើតឡើង នៅវេលាម៉ោង១២និង៣០
នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្មែត
ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញ បុរសរងគ្រោះស្លាប់ទាំង២
នាក់ បានបើកម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1A-6602 ក្នុងស្ថាន
ភាពស្រវឹង រេពេញផ្លូវលុះ មកដល់កន្លែងកើតហេតុ បានបើកវ៉ារថយន្តដឹកដី ហើយក៍បាន
ជ្រុលចង្កូតបុកជាមួយ  រថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ គ-0911 ភព2 ពេញមួយ
ទំហឹង ខណៈរថយន្តដឹកដីមកពីក្រោយ បានបុកបន្ថែមផ្ទុបគ្នា ធ្វើឲ្យ រថយន្តដឹក ដី បានរ៉េចង្កូត
ទៅបុករះរថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5901 បណ្តាលឲ្យខូច
ខាតមួយចំហៀង ។ អ្នកបើកបរ រថយន្តដឹកដី ខណៈជួបហេតុការណ៍ដូច្នេះ ក៍បានបន្ថែមល្បឿន
បើករត់គេចបាត់ស្រមោលតែម្តង ។

មន្រ្តីចរាចរណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរ ម៉ូតូបានស្លាប់ ភ្លាមៗ នៅ
កន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ រីឯអកនជិះពីក្រោយ ដែលបានស្លាប់
បាត់បង់ជីវិត នៅនឹងកន្លែង  មានឈ្មោះ ម៉ែន ពិសិដ្ឋ អាយុប្រមាណជាង៥០ឆ្នាំ ជាជនពិការ ទើប
មកពីបើកប្រាក់បៀវត្ស នៅមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ជនរងគ្រោះមានទីលំ
នៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ទាំងពីរនាក់ នៅវេលាម៉ោង ២និង១៥នាទីថ្ងៃដដែលកំពុង
រង់ចាំសាច់ញាតិ ក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែករថយន្តបាឡែន
  រថយន្តកូរ៉ូឡា និងម៉ូតូ ត្រូវបានកម្លាំងនគរបាល ស្ទូចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍
ជើងគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង រងចាំដោះស្រាយនៅពេលក្រោយ ។ រីឯរថ-
យន្តដឹកដី កម្លាំងនគរបាល ចរាចរណ៍ កំពុងតែតាមស្រាវជ្រាវ ចាប់យកមកធ្វើការ ដោះស្រាយតាម
នីតិវិធីច្បាប់ ៕

 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ