CamNews

ទេសចរណ៍ 

តោះទៅកំសាន្តនៅសួនផ្កា Brooklyn Botanic ទាំងអស់គ្នា

សួនផ្កា Brooklyn Botanic នេះត្រូវបានគេចាត់ទុកជារតនសម្បត្តិ វប្បធម៌ និងធម្មជាតិដែល
មានតំលៃបំផុតរបស់ទីក្រុង New York សហរដ្ឋអាមេរិក ។ មកដល់ទីនេះយើងនឹងមាន
ឱកាសគយគន់នូវទេសភាពដ៏ស្រស់ស្អាតរបស់សួន ជាពិសេសគឺទាំងបួនរដូវតែងតែមាន
ផ្ការីកចំរុះពណ៌ជាប់ជានិច្ចដោយសារតែនៅក្នុងសួននេះមានដាំផ្កាជាច្រើនប្រភេទនិងរីកទៅ
តាមរដូវនីមួយៗជាប់រហូត ។

Brooklyn Botanic មានទីតាំងនៅជាប់នឹងសារមន្ទីរប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះ Brooklyn ជា
ហេតុធ្វើអោយមានភ្ញៀវទេសចរណ៍ចូលទៅកំសាន្តនៅទីនោះកាន់តែមានចំនួនច្រើនឡើងៗ
ក្នុងមួយថ្ងៃៗ ។​ សួននេះគឺជាសួនមួយក្នុងចំណោមសួនផ្កាទាំងឡាយដែលមានភ្ញៀវទៅ
កំសាន្តមានចំនួនច្រើនបំផុតក្នុងប្រទេសអាមេរិក ផងដែរ ។ សួន Brooklyn Botanic មានរុក្ខ
ជាតិទាំងអស់ប្រមាណជា ១២,០០០ ប្រភេទ ដែលគ្របដណ្តប់នៅលើផ្ទៃដីទំហំ ២១០,៤៣៦
ម៉ែត្រការ៉េ ។

ដោយឡែកសួនផ្កាកូលាបបានបង្ហាញយ៉ាងច្បាស់ពីរបៀបរបបរបស់ជនជាតិអាមេរិក ដែល
កាលពីឆ្នាំ ១៩២៧ លោក Walter V. Cranford ជាវិស្វករស្ថាបត្យកម្មម្នាក់ បានចំណាយប្រាក់
ចំនួន ១៥,០០០ ដុល្លាអាមេរិក ដើម្បីសាងសង់សួនផ្កាកូលាបនេះឡើង ហើយមានដើមផ្កា
មួយចំនួននៅក្នុងសួននេះរក្សាបានរហូតមកដល់ពេលបច្ចុប្បន្ននេះទៀតផង ។

សួនផ្កាកូលាប Cranford នៅ Brooklyn Botanic គឺជាសួនផ្កាកូលាបមួយក្នុងចំណោមសួនផ្កា
កូលាបដ៏សំបូរបែបបំផុតនៅភាគខាងជើងនៃប្រទេសអាមេរិក ដែលមានកូលាបប្រមាណជា
១,៤០០ ប្រភេទផ្សេងៗគ្នា ក្នុងនោះមានទាំងកូលាបព្រៃ កូលាបពីដើម(Original) និងកូលាប
កាត់ពូជ ។ នៅក្នុងសួន Brooklyn Botanic នេះផងដែរក៏មានតំបន់ខ្លះមានដាំផ្កាមួយចំនួន
ដែលមានក្លិនច្រើនប្រភេទសំរាប់បំពេញតំរូវការនៃអ្នកដែលចូលចិត្តស្រង់ក្លិនដ៏ក្រអូបរបស់
បុប្ផា ។ ទីនោះក៏មានសាងសង់នូវកន្លែងកំសាន្តផ្សេងៗជាច្រើនទៀតដូចជាកន្លែងកំសាន្ត
សំរាប់កុមារជាដើម....។

សួនផ្កា Brooklyn មានដាំផ្កា Sukura ចំនួន ២០០ដើមដែលមាន ៤២ប្រភេទផ្សេងគ្នា និងត្រូវ
បានចាប់ដាំដំបូងនៅក្នុងសម័យកាលនៃសង្គ្រាមលោកលើទីមួយមកម្ល៉េះ គឺជាអំណោយ
របស់នាយករដ្ឋមន្ត្រីជប៉ុនជូននាសម័យកាលនោះ ។

នៅពេលរដូវផ្ការីកមកដល់ម្តងៗ នៅក្នុងសួន Brooklyn នេះ ផ្កាSukura ចាប់ផ្តើមរីកអូស
បន្លាយរយៈពេលពេញមួយខែ ពេលនោះក៏ជាពេលនៃពិធីបុណ្យ Sukura Matsuri បានប្រារព្ធ
ធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍ ។ សួន Sukura នេះហាក់ដូចជាមាននៅគ្រប់ទីកន្លែងក្នុង
សួន Brooklyn គឺចាប់តាំងពី Cherry Esplanade និង Cherry Walk រហូតដល់សួនទឹកជប៉ុន
ដែលនេះគឺជាសួនទឹកតាមបែបជប៉ុនដំបូងដែលបានសាងសង់ឡើងនៅក្នុងសួនសាធារណៈ
ក្នុងទឹកដីអាមេរិក ដែលមានអ្នកជំនាញជាជនជាតិជប៉ុនជាអ្នកទទួលភារកិច្ចទាំងស្រុងក្នុង
ការកសាងវាឡើងមានលក្ខណៈតាមបែបជប៉ុនពិតៗ ៕

ប្រភព៖ ione.net
ដោយ៖ រដ្ឋា

Tags: amazingtraveltourtourismbeautifulgadenbrooklynbrooklyn botanicsukura