CamNews

ព័ត៌មានជាតិ 

ប្រទេសបារាំង សាទរ ចំពោះការដោះលែង លោក ម៉ម សូណង់ដូ

ភ្នំពេញ ៖ អ្នកនាំពាក្យរង នៃក្រសួងការបរទេស បារាំង បានចេញ សេចក្តីថ្លែងការណ៍មួយ
អបអរសាទរ លោក ម៉ម សូណង់ដូ ប្រធាន ស្ថានីយវិទ្យុ សម្បុកឃ្មុំ និងជាប្រធានសមាគម
អ្នកប្រជាធិបតេយ្យ ដែលត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ។

យោងតាម សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរង នៃក្រសួងការបរទេសបារាំង ជុំវិញសាល
ដីកា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែល បានបន្ថយទោស ចំពោះលោក ម៉ម សូណង់ដូ បាន
ឲ្យដឹងថា “ប្រទេសបារាំង បានទទួលដំណឹង ពីសាលដីកា សាលាឧទ្ធរណ៍កម្ពុជា ដែលបានប្រ-
កាស កាលពីថ្ងៃទី១៤ ខែមីនា ហើយដែលនឹងអនុញ្ញាត ឲ្យមានការដោះលែង លោក ម៉ម សូ-
ណង់ដូ នៅពេលបន្ទាប់”។

សេចក្តីថ្លែងការណ៍ បន្តថា ប្រទេសបារាំង ខិតខំប្រឹងប្រែង យ៉ាងពេញទំហឹង ដើម្បីធានា ឲ្យមាន
សិទ្ធិ លោក ម៉ម សូណង់ដូ ដូចដែល ប្រទេសនេះ ធ្វើចំពោះពលរដ្ឋនីមួយៗ របស់ខ្លួន ដែលកំពុង
ជាប់ឃុំឃាំង នៅលើពិភពលោក ។ ប្រទេសបារាំង សូមរំលឹកជាថ្មីម្តងទៀត អំពីការយកចិត្តទុក
ដាក់ របស់ខ្លួន ចំពោះសេរីភាព នៃការបញ្ចេញមតិ ដែលមាននៅគ្រប់ទីកកន្លែង ពាសពេញពិភព-
លោក៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ