CamNews

ទេសចរណ៍ 

កំពត៖ តំបន់មួយដែលខ្ញុំចាប់អារម្មណ៍ ជាងគេនោះ គឺ ទឹកឈូរ

ខេត្ត​​កំពត​ មាន​បរិយាកាស​ស្ងប់​ស្ងាត់ និង​ទាក់ទាញ ជា​ទីក្រុង​តូច​ដែល​ងាយ​ស្រួល​នឹង​ចូល
ចិត្ត ទេសចរ​ជា​ច្រើន​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​នេះ​សម្រាក​តាម​មាត់​ស្ទឹង​ ដែល​គេ​អាច​ហែល​
ទឹក​ដែល​ពោរពេញដោយ​ភាព​ត្រជាក់ ឬ​អាច​ជិះ​ទូក​លេង​ក្នុង​ស្ទឹង។ តំបន់មួយដែលខ្ញុំចាប់
អារម្មណ៍ជាងគេនោះ គឺ ទឹកឈូរ។

កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ
លោកអ្នក​នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ ជាខ្លាំង​ ទី​នោះ​ត្រូវបាន
​គេ​ស្គាល់​ថា​រមណីយដ្ឋាន​ទឹកឈូ​។

ខ្ញុំពិតជាចូលចិត្ដមកកាន់ទឹកឈូរនេះខ្លាំងណាស់ ព្រោះរមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​
សែនត្រជាក់​ និង​ថ្លា​ដូច​កញ្ចក់​ គួរជាទីកំសាន្ដ ហើយវាធ្វើអោយខ្ញុំបានស្រស់ថ្លា បាត់បង់អស់
ភាពនឿយហត់ទាំងឡាយ ។

នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង មានតម្លៃសមរម្យ ដោយ​មាន
​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ ​និង​ត្រីអណ្តែង​អាំង​។ល។

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ tourismcambodia


Tags: teuk chhu tourism cambodia ទេសចរណ៍ កម្ពុជា