CamNews

ទេសចរណ៍ 

ភ្នំសន្ទុក រមណីដ្ឋានរប្បធម៌ និងធម្មជាតិដ៏ថ្លៃថ្លា


ភ្នំសន្ទុក គឺជារមណីដ្ឋានរប្បធម៌ និងធម្មជាតិ ដែលមានទីតាំងនៅ ភូមិកូរកោះ ឃុំកូរកោះ ស្រុក
សន្ទុកចំងាយប្រហែល ១៧ គីឡូម៉ែត ពីភាគខាងត្បូងក្រុងកំពង់ធំ។

កាលពីបុរាណរហូតមកទល់សព្វថ្ងៃ ភ្នំសន្ទុកត្រូវបានពលរដ្ឋខ្មែរ ហៅឈ្មោះជាច្រើនដូចជា ភ្នំធំ
ភ្នំអាត់សន្ទុក ភ្នំចមជង្គគីរី ភ្នំគ្រប់ទុក... រួចចុងក្រោយគឺឈ្មោះភ្នំសន្ទុកដល់សព្វថ្ងៃ។

ភ្ញៀវទេសចរទាំងឡាយតម្រូវឲ្យឡើងកាំជណ្តើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំប៉ុន្តែអ្វីដែលពិ
សេសនោះ គឺមានសេវាកម្មសែងអង្រឹងដឹកអ្នកដំណើរណាដែលមិនអាចទ្រាំទ្រឡើងដល់កំពូល
ភ្នំផងដែរ។

ទោះបីជាការឡើងហត់យ៉ាងណាក្តី ភ្ញៀទេសចរទាំងឡាយនឹងមានអារម្មណ៍ធូរស្បើយឡើងវិញ
ដោយសារតែខ្យល់អាកាសត្រជាក់ស្រិប និងទិដ្ឋភាពស្រស់បំព្រងពីលើកំពូលភ្នំ។

នៅលើកំពូលភ្នំក៏មានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វាន
ដែលមានប្រវែងវែងជាង ១០ម៉ែត និងមានរូបចំលាក់ព្រះពុទ្ធរូបដទៃទៀតដែលហាក់ដូចជាផុស
ចេញពីថ្មភ្នំអញ្ចឹង។ រូបចំលាក់ទាំងនេះត្រូវបានគេសិក្សាថា សង់ឡើងក្នុងរាជ្យព្រះបាទ ព្រះ
ពញ្ញាធម្មរាជា (១៤៧៤-១៤៩៤៥)៕

ដោយ៖ មិនា
ប្រភព៖ tour


Tags: tour mountain Cambodia