ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងជាប់គ្នា ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង៣ខ្នង
ផ្សេងទៀត រងការ ខូចខាតបន្តិចបន្តួច ទោះបីជាមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចយ៉ាងណា
ក្តី។ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ បានសម្តែងការសោកស្តាយយ៉ាង ខ្លាំងចំពោះ
ករណីអគ្គិ ភ័យជាលើក២ នៅក្នុងទឹកដីរបស់លោក នាដើមឆ្នាំ២០១៣ នេះ។
អគ្គិភ័យមួយដង្ហើបចង្រិត ដែលបានចាប់ផ្តើមឆាបឆេះពីវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី
០៧ ខែមករា ឆ្នាំ២០១២ បានឆក់យកផ្ទះប្រជាពលរដ្ឋពីរខ្នង ដែលមួយខ្នងជាផ្ទះរបស់មន្រ្តីនគរ
បាល រួមនិងទ្រព្យសម្បត្តិជា ច្រើនទៀត អស់ទាំងស្រុង ពោលគឺមិនអាចជួយទាន់ពេលវេលានោះ
ទេ ព្រោះទីតាំងកើត ហេតុមិនអំណោយផល សម្រាប់សមត្ថកិច្ចក្នុងការជួយអន្តរាគមន៍។
ផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុងស្ថិតនៅបណ្តោយផ្លូវ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ
មួយខ្នងជារបស់ មន្រ្តីនគរបាលឈ្មោះ ម៉ែន ស៊ីថា អាយុ ៤៥ និងមួយខ្នងទៀតជារបស់ប្រជាពល
រដ្ឋឈ្មោះម៉ក់ ជា។ ដោយឡែកផ្ទះដែលរង ការឆាបឆេះបន្តិច៣ខ្នងផ្សេងទៀត មិនទាន់ស្គាល់អត្ត
សញ្ញាណម្ចាស់នៅឡើយទេ។
ទោះជាយ៉ាងណាអគ្គិភ័យគេនៅមិនទាន់ដឹងពីមូលហេតុនោះទេ។ លោកអភិបាលខណ្ឌដូនពេញ
សុខ សម្បត្តិ បង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងចំពោះករណីអគ្គិភ័យ ដែលជាការឆាប់ឆេះជា
លើកទី២ នៅក្នុងទឹកដីរបស់ នាដើមឆ្នាំ២០១៣នេះ។ «ខ្ញុំសោកស្តាយយ៉ាងខ្លាំង ចំពោះអគ្គិភ័យ
ដែលកើតចេញពីការធ្វេសប្រហេសរបស់ ប្រជាពលរដ្ឋ»។
ទ្វីត្បិតផ្ទះ២ខ្នងត្រូវបានឆាបឆេះទាំងស្រុងក្តី តែក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ចជំនាញ ព្រម
ទាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន អគ្គិភ័យនេះ បានពន្លត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១ និង
៤០នាទីថ្ងៃដដែល គឺមិន បណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកដទៃនោះឡើយ។
លោកនេត វន្ថា ប្រធានការិយា ល័យពន្លត់អគ្គិភ័យបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ
នេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល