CamNews

ព័ត៌មានជាតិ 

ទីតាំងហ្គាម អនឡាញ់ មួយកន្លែងកំពុងវង្វក់ ស្មារតី សិស្សានុសិស្ស មិនចូល សាលារៀន

បន្ទាយមានជ័យ ៖ ទីតាំងបង្កើត ល្បែងហ្គាមអនឡាញ់ មួយកន្លែងនៅ ផ្លូវចូលផ្សារអគ្គចាស់ ហៅផ្សារត្រី ម្តុំសាលាពន្លកខ្មែរ ប្រមាណជា ៤០០ម៉ែត្រ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងវង្វក់ស្មារតីកុមារ ជាសិស្សានុសិស្ស ជាច្រើននាក់បាននាំគ្នាចូលលេង ដោយភ្លេចម៉ោងចូលសាលា។

បើតាមប្រភពពលរដ្ឋ រស់នៅជិតទីតាំងខាងលើនេះ បានប្រាប់អោយដឹងថា កន្លែងដាក់ហ្គាមអនឡាញ់ នេះបានបើករយះ ពេលប្រមាណ ជាណ១ខែមកហើយ ដោយអាំងខ្លួនជាមសមត្ថកិច្ច នគរបាលក្រុង ប៉ោយប៉ែត ។

ប្រភពបន្តថា គេឃើញសមត្ថកិច្ចម្នាក់មានមាឌតូច សំបុរខ្មៅស្រអែម តែងតែបើកម៉ូតូធំ ម៉ាកទំនើប ចេញចូលជារៀងរាល់ថ្ងៃ ដោយមាន ឯកស្ថានជានគរបាលផងដែរ។ ដូច្នេះពួកគាត់មិនហ៊ានប្តឹង ទៅសមត្ថកិច្ចនោះឡើយ ជួយអន្តរាគមន៍ឡើយ ព្រោះខ្លាចអំណាច បុគ្គលជាសមត្ដកិច្ចខាងលើនេះ ។

 លោកគ្រូម្នាក់បានរៀបរាប់ថា ទីតាំងខាងលើនេះតែងតែបើកលេងហ្គាមទាំងព្រឹក ទាំងថ្ងៃ មិនយល់ ពីវ័យកុមារ ដែលជាទំពាងស្នងឬស្សី ហើយអានាគតទៅជាយ៉ាងណាទៅ បើសមត្ថកិច្ចជំនាញមាន មកបង្ក្រាបបន្តិចសោះ ។ គាត់បន្តថា បើទីតាំងខាងលើនេះបើក ក៏បើកចុះ សុំតែពេលម៉ោង ចូលសាលា អោយក្មេងឈប់លេងទៅ ហើយបើឃើញមានឯកស្ថានជាសិស្សសូមកុំអោយចូលលេង ហាក់បីដូចជា មិនខ្លាចការបាត់បង់ការសិក្សាក្មេងបន្តិចសោះ។

ដូច្នេះហើយទើបពួកគាត់ជាពលរដ្ឋ បានអំពាវនាវដល់ លោក គោស៊ុំ សារឿតអភិបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអ ហខេត្ត ក៏ដូចកងកម្លាំងទាំងប្រភេទគឺប៉ូលិស និងប៉េអឹម គួរចាត់វិធានការទប់ស្កាត់និងបង្ក្រាបឱ្យ បានទាន់ពេលវេលាផង ដើម្បី ឱ្យពួកគាត់រស់នៅមានភាពកក់ក្តៅទៅថ្ងៃក្រោយ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey