CamNews

ព័ត៌មានជាតិ 

ភ្លៀងលាយ ខ្យល់មួយប្រាវ បណ្តាលឲ្យដួល ដើមអំពិល សង្កត់រថយន្ត៣គ្រឿង នៅសង្កាត់វត្តភ្នំ

ភ្នំពេញ ៖ សេចក្តីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ដោយសារតែ ភ្លៀងលាយខ្យល់ មួយប្រាវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥នេះ បានបណ្តាលឲ្យ ដើមអំពិលមួយដើម ដួលរលំ សង្កត់រថយន្ត ចំនួន៣គ្រឿង និងរបងសួនច្បារ តាមបណ្តោយ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

យ៉ាងណាក៏ដោយ គ្រោះធម្មជាតិ មួយនេះ មិនបណ្តាលឲ្យ រងគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋណា ម្នាក់នោះឡើយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP