ភ្នំពេញ៖ មន្រ្តីការិយាល័យ នៃនាយកដ្ឋានសណ្តាប់ធ្នាប់ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏
មានមនុស្សស្លាប់ចំនួន ៤៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១០៧នាក់ដែរ ដោយសារគ្រោះ
ថ្នាក់ចរាចរណ៍ ផ្លូវគោកក្នុងរយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំចិន-វៀតណាម ដែលបានប្រព្រឹត្ត
ឡើង ចាប់តាំងពីថ្ងៃទី៩ដល់ថ្ងៃទី១២នោះ។
លោកវរៈសេនីយ៍ទោ សុខ នុប នាយការិយាល័យនីតិវិធី នៃនាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួង
មហាផ្ទៃ បានថ្លែងប្រាប់ដើមអម្ពិល តាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៣នេះថា ករណី នៃគ្រោះថ្នាក់ចរាចណ៍ក្នុងកំឡុងពេលចូលឆ្នាំចិន-វៀតណាម ក្នុងឆ្នាំ២០១៣នេះ គឺមានការថយ
ចុះមួយករណី បើប្រៀបធៀបនឹងឆ្នាំ ទៅក៏ប៉ុន្តែអ្នកស្លាប់មានការកើនឡើង ទៅវិញគឺរហូត ដល់
១៩នាក់ឯណោះ។
លោកវរៈសេនីយ៍ទោ សុខ នុប បានបញ្ជាក់ទៀតថា "អ្នករងរបួសវិញគឺមានការថយចុះ គឺក្នុងឆ្នាំ
២០១៣នេះ គឺអ្នករបួសធ្ងន់មាន ចំនួន៩៧នាក់ដែលឆ្នាំទៅ មានចំនូន១០៧នាក់ ពោល គឺថយចុះ
ចំនួន១០នាក់ រងរបួសស្រាលចំនួន៦៨នាក់ ដែលកាលពីឆ្នាំ ទៅគឺ មានចំនួន៦៩នាក់គឺមានការ
ថយចុះមួយនាក់"។
រីឯការខូចខាតយានយន្តវិញ លោកវរៈសេនីយ៍ទោ បានបញ្ជាក់ទៀតថា ម៉ូតូបានខូចខាតអស់១២៥
គ្រឿង ក្នុងឆ្នាំ២០១៣ ដែលកាលពីឆ្នាំទៅចំនួន១២៤គ្រឿងគឺមានការកើនឡើងចំនួនមួយគ្រឿង
រថយន្តតូចចំនួន២៩គ្រឿង ក្នុងឆ្នាំ២០១៣នេះ ដែលកាលពីឆ្នាំទៅគឺមានចំនួន៣៣គ្រឿង គឺមានការ
ថយចុះចំនួន៤គ្រឿង។
បើតាមលោកវរៈសេនីយ៍ទោ មូលហេតុដែលបានបណ្តាលឲ្យពួកគេមានគ្រោះថ្នាក់បែបនេះគឺដោយ
សារតែបើកហួសល្បឿន និងគ្រឿងស្រវឹងជាដើម។ លោកបន្តថា ការបើកបរលើសល្បឿនដែលកំ
ណត់នោះគឺមានរហូតដល់៤៩លើក ហើយស្រវឹង មានចំនួន១២លើក មិនគោរពច្បាប់អាទិភាពចំនួន
១២លើក បើកបរប្រជែង កាច់ឡើងកាច់ចុះនោះចំនួន៩លើក មិនប្រកាន់ ស្តាំ៧លើក និងការបើកបរ
បត់ឆ្វេងបត់ស្តាំខ្វះការប្រុងប្រយ័ត្ននោះចំនួនបីលើកហើយដោយសារកត្តាយានយន្តនោះមួយលើក។
លោកវរៈសេនីយ៍ទោ បានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឲ្យស្លាប់ច្រើន
ជាងគេនោះគឺករណី ដែលរថយន្តកាមរីក្រឡាប់ បណ្តាលឲ្យឆេះរថយន្ត ស្លាប់ភ្លាមរហូតដល់ប្រាំមួយ
នាក់ឯណោះ នៅខេត្តព្រះសីហនុ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល