CamNews

ភាពយន្ត 

កញ្ចក់ដែលសណ្ឋិតដោយវិញ្ញាណខ្មោចបិសាចបានមកវិញម្ដងទៀតនៅក្នុង “អាថ៍កំបាំងកញ្ចក់ខ្មោច”! (មានវីដេអូ)

ធ្លាប់ដែលលឺពីកញ្ចក់ខ្មោចដ៏គួរឲ្យខ្លាចដែរទេ? ខ្មោចកញ្ចក់ ឬ “Queen of Spades” ជារឿងដំណាលតៗគ្នាថាបើសិនជាចង់ប៉ងប្រាថ្នាអ្វីនោះនឹងបានសម្រេចដូចបំណង។ តែអាថ៍កំបាំងនោះគឺគួរឲ្យខ្លាចជាងនេះទៅទៀត។ គួរបញ្ជាក់ផងដែរថានៅក្នុងរឿង “អាថ៍កំបាំងកញ្ចក់ខ្មោច” នេះនិយាយអំពីអាថ៍កំបាំងកញ្ចក់ខ្មោចដ៏គួរឲ្យខ្លាច និងសាច់រឿងនៅពីក្រោយកញ្ចក់ខ្មោចនេះដែលបានកើតឡើងនៅក្នុងសាលារៀនចំណាស់មួយដែលសិស្សមួយក្រុមបានធ្វើការប៉ងប្រាថ្នាទៅកាន់ Queen of Spades នៅមុខកញ្ចក់។ ក្រោយមករឿងចម្លែកៗ គួរឲ្យខ្លាចបានកើតឡើងចំពោះក្មេងមួយក្រុមនោះពីម្នាក់ទៅម្នាក់យ៉ាងអាថ៍កំបាំង។ តើមូលហេតុអ្វីនៅពីក្រោយដែលធ្វើឲ្យខ្មោចកញ្ចក់នេះគួរឲ្យខ្លាចយ៉ាងនេះ? ស្វែងរកទាំងអស់គ្នានៅក្នុង “អាថ៍កំបាំងកញ្ចក់ខ្មោច” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។