នៅក្នុងពិភពលោក មានទីលានវាយកូនហ្គូលល្អឯកជាច្រើនដែលយើងស្ទើរតែរាប់មិនអស់
ប៉ុន្ដែក្នុងចំណោមនោះមានទីលាន៥ដែលយើងចាត់ទុកថាជាទីលានកូនហ្គូលដែលល្អនិង
មានតម្លៃខ្ពស់បំផុត។
ខាងក្រោមនេះគឺជាទីលានវាយកូនហ្គូលទាំង៥ដែលល្អប្រណិតបំផុតនៅអាមេរិក។
Pebble Beach Golf Links
តម្លៃលេង ៖៤៩៥ដុល្លារ
Pebble Beach Golf Links គឺជាទីលានវាយកូនហ្គូលដ៏ល្បីឈ្មោះនៅអាមេរិក។លើសពីនេះ
ទស្សនាវដ្ដី Golf Digest ថែមទាំងនិយាយថា វាជាទីលានវាយកូនហ្គូលល្បីបំផុតនៅអាមេ
រិកទៀតផង។ក្នុងឆ្នាំ២០១១ Pebble Beach Golf Links គឺជាទីលានវាយ កូន ហ្គូលសាធារ
ណៈ មួយដំបូងត្រូវបានជាប់ជាចំណាត់ថ្នាក់លេខ១ដែលរៀបដោយ ទស្សនាវដ្ដីនេះ។
ដោយត្រូវបានបើកឱ្យដំណើរការកាលពីឆ្នាំ១៩១៩ Pebble Beach Golf Links បានធ្វើជាម្ចាស់
ផ្ទះនៃ US Open ចំនូន៥លើក ហើយតាមគម្រោង គេនឹងធ្វើជាម្ចាស់ផ្ទះម្ដងទៀតនៅឆ្នាំ២០១៩
ដែលជាខួបគម្រប់១០០ឆ្នាំនៃការចាប់កំណើត របស់ទីលានវាយកូនហ្គូលនេះ។
ដោយស្ថិតនៅក្បែរឆ្នេរសមុទ្រ Pebble រដ្ឋ California ទីលានហ្គូល par 72 រន្ធទី៥នេះត្រូវបាន
គេរចនាឡើងវិញដោយមានការណែនាំពីលោក Jack Nicklaus កាលពីឆ្នាំ១៩៩៩។ទន្ទឹមនឹង
នេះ នៅលើទីលាននេះ អ្នកលេងហ្គូលទាំងឡាយអាចបណ្ដែតអារម្មណ៍ជាមួយនឹងទស្សនិយ
ភាពដ៏អស្ចារ្យនៃឆ្នេរសមុទ្រ Pacific ។ ភាពអវិជ្ចមានតែមួយគាត់របស់ទីលាននេះគឺខ្យល់។
Shadow Creek
តម្លៃលេង ៖៥០០ដុល្លារ
Shadow Creekស្ថិននៅភាគខាងជើង
Las Vegas តម្លៃឈ្នូលក្នុងការលេងគឺ៥០០ដុល្លារ។
ទីលានវាយកូនហ្គូលនេះសម្រាប់តែភ្ញៀវរបស់តំបន់លំហែកាយ
MGM Resorts International តែប៉ុណ្ណោះ។ប្រការនេះហើយដែលជួយឱ្យទីលាននេះចៀសបានពីសម្លេងរំខាននានារបស់
Las Vegas។មិនត្រឹមតែប៉ុណ្ណោះ Shadow Creek ថែមទាំងត្រូវបានព័ទ្ធជុំវិញដោយភ្នំនិងព្រៃ
ឈើផងដែរ ដែលនេះកាន់តែធ្វើឱ្យវាមានគម្លាតឆ្ងាយពីពិភពខាងក្រៅ។
ទីលានវាយកូនហ្គូលនេះត្រូវបានរចនាដោយស្ថាបត្យករផ្នែកទីលានហ្គូលដ៏ល្បី គឺលោក
Tom Fazio ហើយត្រូវបានមហាសេដ្ឋីកាស៊ីណូ លោក
Steve Wynn បញ្ជាឱ្យ សាងសង់កាល
ពីឆ្នា១៩៨៩។រហូតមកដល់ឆ្នាំ២០០៥
Steve Wynn បានរស់នៅក្នុងគេហ ដ្ឋានមួយនៅក្បែរ
រន្ធហ្គូលទី១៨។ឆ្នាំ២០០៨ ទីលាននេះត្រូវបានកែលំអនិងពង្រីក បន្ថែម៤៥០ហ្វីត បន្ថែមផ្លូវ
ហ្គូល រន្ធខ្សាច់និងទីតាំងចាប់ផ្ដើមថ្មី ដោយត្រូវចំណាយ ទឹកប្រាក់រហូតដល់១៧លានដុល្លារ។
នៅក្នុងតំបន់ សេដូវ គ្រិកនេះ ថែមទាំងមានជ្រោះទឹកធ្លាក់និងរុក្ខជាតិព្រមជាមួយសត្វជាច្រើន
ប្រភេទទៀតផង។
Pinehurst Number Two
តម្លៃលេង ៖៣៨៩ដុល្លារ
នៅក្នុងតំបន់លំហែកាយ
Pinehurst មានទីលានវាយកូនហ្គូលរហូតដល់៨ទីតាំង។ប៉ុន្ដែមានតែ
Pinehurst Number Two មួយប៉ុណ្ណោះដែលត្រូវបានទស្សនាវដ្ដី
Forbes ព័ណ៌នាថាជាទីលាន
កូនហ្គូលល្អបំផុតនៅអាមេរិកខាងជើង។ទីលាននេះស្ថិតនៅក្នុងតំបន់
Village of Pinehurst
រដ្ឋកាលីហ្វរញ៉ាភាគខាងជើង មានចម្ងាយពីព្រលានយន្ដហោះ
Raleigh-Durham ប្រមាណ
ជា១ម៉ោងធ្វើដំណើរដោយរថយន្ដ។
Pinehurst Number Two នេះ ធ្លាប់បានក្លាយជាកន្លែងប្រារព្ធការប្រកួតជើងឯក
Ryder Cup និង
US Open ចំនួន៣លើក ព្រមទាំង
PGA Championship ផងដែរ ។ក្នុងឆ្នាំ១០១០ ទីលាននេះ ត្រូវបានកែលំអឡើងវិញជាមួយទឹកប្រាក់ដែលត្រូវចំណាយគឺ ២,៥លាន ដុល្លារដោយកីឡាករ
អាជីពគឺលោក
Ben Crenshaw ។
Tournament Players Club at Sawgrass
តម្លៃលេង ៖៣៥០ដុល្លារ
Tournament Players Club at Sawgrass ស្ថិតនៅឯឆ្នេរសមុទ្រ
Pont Vedra រដ្ឋ ហ្វ្លរីដា នៅក្បែរ
ក្រុង
Jacksonville ។Tournament Players Club at Sawgrass ចែកជាពីរតំបន់
The Players
Stadium Course និង Valley Course ។ប៉ុន្ដែ
The PlayersStadium Course មានភាពល្បីល្បាញ
ជាង។តំបន់នេះត្រូវបានរចនាជាពិសេសដើម្បីល្បង ស្នាដៃរបស់កីឡាករកូន ហ្គូល អាជីព។
តំបន់ Tournament Players Club at Sawgrass ទាំងមូលត្រូវបានហុំព័ទ្ធដោយបឹងភក់និងមាត់
ភ្នំភ្លើងចំណែកផ្លូវ ហ្គូល ក៏សម្បូរទៅដោយអន្ទាក់ផងដែរ។កីឡាករ ហ្គូល អាជីព លោក
Ben
Crenshaw ធ្លាប់បាននិយាយថា ទីលានកូន ហ្គូល នេះគឺជា សង្រ្គាមរវាងពួកផ្កាយទាំងឡាយ
ដែលត្រូវបានរចនាដោយ
Darth Vader ។
The Ocean Course
ថ្លៃឈ្នួលលេង ៖៣៣៨ដុល្លារ
The Ocean Course ត្រូវបានទស្សនាវដ្ដី ហ្គូល ឌីហ្គេសទ៍ ជ្រើសជាទីលានកូន ហ្គូលដែលប្រ
កបដោយភាពស្មុគស្មាញបំផុតនៅប្រទេស អាមេរិក។ទីលាននេះធ្លាប់បានបង្ហាញខ្លួននៅក្នុង
ខ្សែភាពយន្ដ
The Legend Of Bagger Vance (២០០០) ដែលមានលោក
Will Smith សំដែង
ជាតួឯក។ឆ្នាំ២០០៨ ទីលាននេះក៏ត្រូវបានអនុញ្ញាតឱ្យលេងតាមរយៈការផ្សាយផ្ទាល់តាម
ប្រព័ន្ធអ៊ិនធឺរណិត ដោយយោងទៅលើការបង្ហាញយ៉ាងច្បាស់ពីសណ្ឋានដីដែលត្រូវបានថត
ដោយម៉ាស៊ីនថតវេដីអូពីលើអាកាស៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ CNBC