CamNews

ព័ត៌មានជាតិ 

បាញ់បួនគ្រាប់ ប្លន់យកម៉ូតូ ស៊េរីទំនើបមួយគ្រឿង នៅស្រុកស្វាយជ្រុំ

ស្វាយរៀង៖ បុរសម្នាក់បានរងរបួស ជាទម្ងន់ដោយសារ ក្រុមចោរ បានស្ទាក់ប្លន់ ដោយបាន
បាញ់អស់ បួនគ្រាប់ត្រូវជនរងគ្រោះ ពីរគ្រាប់ខណៈដែល ជិះម៉ូតូម៉ាកសង់២០១៣ សេរីទំនើប
មួយគ្រឿង ជាមួយក្មួយប្រុស របស់ខ្លួន។

ហេតុការណ៍ប្លន់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៣
នៅភូមិប្រសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយជនរងគ្រោះឈ្មោះ ចាន់ សា
បឿន អាយុ៣៧ មានទីលំនៅភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រុំ។

យោងតាមក្មួយប្រុសជនរងគ្រោះឈ្មោះ ថុន ខ្វិត ដែលរត់រួចពីការបាញ់ប្រហារ របស់ក្រុមចោរប្លន់
បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេត្រូវ បានឪពុកមា ទូរស័ព្វហៅឲ្យទៅទទួល នៅផ្សារ
ស្រុកស្វាយជ្រំ ពេលដែលគាត់ទើប តែមកពីបើករថយន្ត ដឹកអ្នកដំណើរត្រឡប់ មកពីភ្នំពេញវិញ
ដោយយករថយន្ត ទុកនៅផ្ទះថៅកែ ទើបរូបគេបានបើក ម៉ូតូម៉ាកហុងដា សេរី២០១៣ដែលទើបតែ
ទិញបាន៥ថ្ងៃ មកទទួលពូរបស់ខ្លួន ហើយពេល មកទទួល ពូបានសុំបើកព្រោះ ចង់សាកម៉ូតូ ដែល
ទើបតែទិញថ្មី។

បុរសរូបនេះបានបន្តទៀតថា បន្ទាប់មកពូរបស់ខ្លួន បានបើកឌុបរូបគេចេញ ពីមុខផ្សារស្វាយជ្រុំ បត់
តាមការាស់សាំង តាសួសទៅទិសខាងជើង ស្រាប់តែឃើញបុរស ពីរនាក់ស្លៀកពាក់ស្អាត បាតជិះ
តាមពីក្រោយ តែពួកគាត់មិនបាន ចាប់អារម្មណ៍នោះទេ លុះជិះមកដល់ វាលបឹងត្រកួន ជាកន្លែង
ដែលស្ថិត នៅឆ្ងាយពីផ្ទះអ្នកស្រុក ប្រមាណ១គីឡូម៉ែត្រ ស្រាប់តែក្រុមចោរ ទាំងនោះជិះមក ស្ទាក់
មុខ និងដកកាំភ្លើងបាញ់ ត្រូវពូរបស់ខ្លួន ពីរគ្រាប់ ដោយមួយគ្រាប់ ត្រូវចំស្មានិងមួយគ្រាប់ ទៀតត្រូវ
ចំភ្លៅដួលទៅនឹងដី ចំណែករូបគេបាន ស្ទុះរត់កាត់វាលស្រែ ដោយក្រុមចោរទាំងនោះ បានបាញ់សំ
ដៅពីរគ្រាប់ដែរ តែសំណាងមិនបណ្ដាលឲ្យ ត្រូវនោះទេ ហើយក្រុមចោរក៏បាន លើកម៉ូតូជិះចេញត្រ
ឡប់ ថយក្រោយកាត់តាមមុខ ប៉ុស្តិ៍នគរបាល ឃុំស្វាយជ្រុំ ឡើងមកផ្លូវជាតិលេខ១ ដោយសុវត្ថិភាព
ជាទីបំផុត ។ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ដើម្បី
ជួយសង្គ្រោះបន្ទាន់ ហើយអាការៈ មានភាពធូរស្រាលខ្លះ ហើយដោយជនរងគ្រោះ បានប្រាប់ឲ្យដឹង
ថា គេអាចចំណាំ មុខក្រុមចោរទាំងនោះបាន ប្រសិនបើសមត្ថកិច្ច ចាប់ក្រុមចោទាំងនោះបាន។

បច្ចុប្បន្ន ក្រុមចោរទាំងនោះ ត្រូវបានសមត្ថកិច្ចកំពុងតែប្រឹង ខ្នះខ្នែងតាមចាប់ខ្លួន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ