CamNews

ព័ត៌មានជាតិ 

រូបភាពសិស្សសាលា អន្តរទ្វីបអាមេរិកាំង ២នាក់ ថើបបឺតមាត់គ្នា បង្ហោះតាមហ្វេសប៊ុក គ្រាន់តែជាការសម្តែង

ភ្នំពេញៈ រូបភាព ថើបគ្នា របស់សិស្សស្រី២នាក់ ដែលគេឃើញ បង្ហោះលើបណ្តាញសង្គម
ហ្វេសប៊ុក រហូតដល់ ព័ត៌មានក្នុងស្រុកខ្លះ យកទៅចុះផ្សាយ កាលពីពេលថ្មីនេះ ត្រូវបាន
សាមីខ្លួន ចេញមុខ អះអាងថា រូបភាពនេះ គ្រាន់តែ ជាការប្រឌិតឡើង ដើម្បីលេងសើច តែ
ប៉ុណ្ណោះ ពុំមែនជា ការពិត នោះឡើយ ។

រូបភាព សិស្សស្រីៗ រៀននៅសាលា អន្តរទ្វីប អាមេរិកាំង (AIS) ២នាក់ ដែលបែរមុខទល់គ្នា
ក្នុងន័យ សម្តែង ភាពក្រម៉ិកក្រម៉ើម ដាក់គ្នាទៅវិញទៅមក នៅខាងមុខកញ្ចក់ ក្នុងបន្ទប់ទឹកមួយ
ដែលបានដាក់ បង្ហោះ តាម បណ្តាញហ្វេសប៊ុក មួយរយៈមុននេះ បានធ្វើឲ្យមហាជន ជាច្រើន
ភ្ញាក់ផ្អើល រហូតដល់ អ្នកខ្លះ យល់ច្រឡំថា ពួកគេទាំង២នាក់ ទំនងជាមនុស្ស ស្រីស្រឡាញ់ស្រី
ហើយយកវប្បធម៌អឺរ៉ុប មកថើបជញ្ជក់មាត់គ្នា ក្នុងសាលារៀន យ៉ាងស្រើបស្រាល ដែលអាចធ្វើ
ឲ្យ ប៉ះពាល់ដល់សីលធម៌សង្គមផងដែរ ។ ប៉ុន្តែការពិតទៅ សកម្មភាពនេះ គ្រាន់តែជាការសម្តែង
លេង របស់ក្មេងៗ វ័យជំទង់ៗ ដែលមានគំនិត មិនវែងឆ្ងាយ តែប៉ុណ្ណោះ ។

យុវតី វ័យប្រមាណ១៦ឆ្នាំ ដែលជាតួសម្តែងម្នាក់ ក្នុងរូបថតនោះ (ក្នុងរូបពាក់អាវពណ៌សរ) បាន
ចេញ មុខអះអាង ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទមួយ នៅAIS កាលពី ព្រឹកថ្ងៃទី១១ ខែមេសា
ឆ្នាំ២០១៣ កន្លងទៅថា រូបភាពនេះ នាងគ្រាន់តែចង់លេងសើច ជាមួយមិត្តភក្តិរួមថ្នាក់ តែប៉ុណ្ណោះ
ខណៈដែល ពួកនាង រួមជាមួយ មិត្តរួមថ្នាក់ មួយចំនួនទៀត ចេញលេង រួចចូលទៅលប់មុខ ក្នុង
បន្ទប់ទឹក ។ យុវសិស្សថ្នាក់ទី១១ នៃសាលាអន្តរទ្វីបអាមេរិកាំងរូបនេះបាននិយាយថា “រូបភាពហ្នឹង
គ្រាន់តែខ្ញុំ Post (បង្ហោះ) លេង ថតលេង ជាមួយមិត្តភ័ក្តិជិតស្និទ្ធខ្ញុំ មិនមែនស្នេហា បឺតមាត់គ្នា
នោះទេ” ។

នាងបានបន្ថែមទាំងហួស ចិត្តទៀតថា “ខ្ញុំមានអារម្មណ៍ថា ពិបាកចិត្តណាស់ ពេលដែល កើតមាន
រឿង បែបនេះ” ។ នាងបានរៀបរាប់ថា ការពិតទៅ រូបនាង និង មិត្តភ័ក្តិក្នុងរូបថត បានរៀនជាមួយ
គ្នា ក្នុងសាលារៀន អន្តរទ្វីបអាមេរិកាំង កាលពីឆ្នាំទៅម៉ិញ ប៉ុន្តែពួកនាង មានការរាប់អានគ្នា បីដូច
ជា បងប្អូន និង ចូលចិត្ត លេងសើច ជាមួយគ្នាច្រើន រហូតដល់ហ៊ានបង្ហោះ រូបលេងសើចនេះ ប៉ុន្តែ
ទោះ ជាយ៉ាងណា នាងបាន បញ្ជាក់ថា រូបនោះ គ្រាន់តែជាការសម្តែងលេង ដើម្បីថតទុកលេង តែ
ប៉ុណ្ណោះ ។ នាងក៏បាន សុំអភ័យទោស ទៅដល់មជ្ឈដ្ឋាននានា ផងដែរ ។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានរឿងរ៉ាវទាំងនេះ សាលារៀន AIS ក៏បានកោះហៅ ក្មេងស្រីខាងលើ
មកសួរនាំ និងប្រៀនប្រដៅ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ កន្លងទៅផងដែរ ។ លោក កែវ
ឡង់ឌី អនុប្រធានជាន់ខ្ពស់ វិទ្យាស្ថាន និសាលារៀន អន្តរទ្វីបអាមេរិកាំង បានឲ្យដឹងថា សាលាបាន
អញ្ជើញក្មេងស្រីពាក់ព័ន្ធ និង អាណាព្យាបាលរបស់នាង មកពិភាក្សាគ្នា និងធ្វើការណែនាំ រួចទៅ
ហើយ ។ ប៉ុន្តែបើជាក់ស្តែងទៅ ក្មេងស្រីទាំង២នាក់ ខាងលើ គឺជាជនរងគ្រោះ ទៅវិញទេ ។ លោក
បាន មានប្រសាសន៍ថា សាលាមានការអប់រំ និងវិន័យច្បាស់លាស់ ក្នុងការបណ្តុះ បណ្តាលសិស្ស។

ដោយឡែក លោក សៀវ តិចហួច ដែលជាឳពុក របស់ក្មេងស្រីខាងលើ (រូបអាវពណ៌ស) ក៏បាន
បង្ហាញ ពីការអាក់អន់ចិត្ត នៅពេលដែល លេចធ្លាយ រឿងរ៉ាវដូច្នេះដែរ ប៉ុន្តែលោកមិនបាន បន្ទោស
ទៅនឹង ការគ្រប់គ្រងរបស់សាលា ឬក៏កូនរបស់លោកឡើយ ដោយសារតែលោក ចាត់ទុកថា សកម្ម
ភាពនេះ គ្រាន់តែជាការលេងសើច របស់ក្មេងៗ ហើយពុំមានធ្វើនៅខាងមុខ ក្តារខៀន ដូចដែលគេ
និយាយនោះឡើយ ។ ម្យ៉ាងវិញទៀត សាលាពុំអាចដាក់បញ្ញតិរឹងប៉ឹង ដោយបិទសិទ្ធិសេរីភាពរបស់
សិស្ស រហូតដល់ក្នុង បន្ទប់ទឹកនោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ នៅតាមបណ្តាញ សង្គមហ្វេសប៊ុក គេបានឃើញ
មានរូបសិស្សស្រី ជំទង់ៗ ២នាក់ ក្នុងឯកសណ្ឋាន សិស្សសាលាអន្តរទ្វីបអាមេរិកាំង បានបែរមុខ
ទល់គ្នា ហាក់ដូចជាថើប ជញ្ជក់មាត់គ្នា តាមបែបអឺរ៉ុប នៅក្នុងបន្ទប់រៀនមួយ ដែលធ្វើឱ្យ មជ្ឈដ្ឋាន
ជាច្រើន នាំគ្នាធ្វើការរិះគន់ ជាបន្តបន្ទាប់ ដោយ ចាត់ទុកថា ការធ្វើបែបនេះ ជាទង្វើអសីលធម៌ មួយ
នៅក្នុងសង្គម ជាពិសេសនៅក្នុងសាលា ។ តែទោះ ជាយ៉ាងណា បន្ទាប់ពីមានការសារភាព និងបំភ្លឺ
ការពិត ពីសាមីខ្លួន ទើបគ្រប់គ្នាដឹងថា រូបភាពអាសអាភាសបែបនេះ គ្រាន់តែជារឿងប្រឌិតឡើង
របស់ក្មេងៗតែប៉ុណ្ណោះ ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ