CamNews

ទេសចរណ៍ 

ទស្សនាចរណ៍ខេត្តក្រចេះ

ខេត្តក្រចេះ គឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីក្រុងរបស់ខេត្តក្រចេះមានឈ្មោះថាទីក្រុង
ក្រចេះ។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី
ភំ្នពេញ។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រពីទីក្រុង
ភ្នំពេញ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយ
ខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើ
ដំណើរទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមក
ដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដីមាន
ព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាម
អន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ជាពំនាក់ទាញភ្ញៀវ ទេសចរជាតិ
និងអន្តរជាតិ។



សត្វផ្សោតក្នុងអន្លង់មេគង្គក្នុងខេត្តក្រចេះ

ក្រៅពីនេះ នៅមានទេសភាព សោភ័ណថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរចង់ទស្សនាទៀត
ផង។ ទាំងអស់ដែលបានបរិយាយចោះៗខាងលើធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរ
ទេ្វដងក្នុងមួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យ
ទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូល
ដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ធ្វើជា
ឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រការ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ
ជាច្រើននៅខេត្តក្រចេះនេះ ។

ទេសភាពថ្ងៃលិចនៅក្នុងទឹកដីខេត្តក្រចេះ


ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិ
វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភៀ្ញវជាតិ និង
អន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និង
បានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាង
ផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យ
សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌ ដែលជាកេរ្តិ៏ដំណែលពីដូនតារបស់ខែ្មរបាន
បន្សល់ទុក អោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូន ចៅជំនាន់ក្រោយផងដែរ។

ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាត លំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០
-១៩៥០ និង១៩៦០ ដែលមាន រចនាបទល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះ នៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមាន
អារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាពនិងស្រូបខ្យល់រំភើយៗនាពេលរសៀល
ថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏
កម្រក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត
និងធម្មជាតិដ៏ប្រពៃ ដែល មានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិង
ក្រៅប្រទេស និងមានសារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្ត
ក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល
ក្រោល ថ្មូន។ ខេត្ត មានរមណីយដ្ឋានចំនួន១៣កនែ្លង ក្នុងនោះមាន រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តចំនួន ៦កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន៧កនែ្លង។ ការធ្វើដំណើរតាមផ្លូវ
ជាតិលេខ ៧ ដែលមានចំងាយ ៣៤០ គ.មពីទីក្រុងភ្នំពេញ មានភាពងាយស្រួលគ្រប់រដូវ
កាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវ បានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ីរថយន្តក្រុងអ្នកទេសចរណ៍ ក៏
អាច ធ្វើដំណើរតាមទនេ្លមេគង្គដែលមានចំងាយ២២០ គម ដោយប្រើមធ្យោបាយនាវាលឿន
អ្នកធ្វើ ដំណើរអាចគយគន់ទេសភាព តាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់
អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋាន ពុំទាន់បានកែលំអនិងពុំទាន់
មាន ជើងហោះហើរ នៅឡើយ ៕
ប្រភព៖ wikipedia
ដោយ៖ រស្មី

Tags: traveltourtourismbeautifulamazing cambodiakratie