CamNews

ព័ត៌មានវីដេអូ 

វីដេអូ​ ៖ ចោរប្លន់ស្ទើរភ្លើង ប៉ះម្ចាស់ហាងកាលីប

សុភាសិតចាស់បុរាណខ្មែរតែងនិយាយថា "​លួចគេវាគ្រាន់ គេទាន់វាក្រែល" សុភាសិត
ពិត
ជាមិនខុសឡើយ។ ការដែលមិនចេះរកស៊ី ដើរតែលួចប្លន់គេ គឺជាទង្វើមួយដែល
សង្គម
មនុស្សស្អប់ខ្ពើមបំផុត។ ដូច្នេះនៅពេលសកម្មភាពទាំងនោះត្រូវបានម្ចាស់តាម
ទាន់ ពិតជា
ត្រូវឈឺខ្លួនមិនខានឡើយ។

ជាក់ស្តែងនៅក្នុងវីដេអូបរទេសខាងក្រោមនេះ បានបង្ហាញអំពីសកម្មភាពចោរពីរនាក់ចូល
ទៅប្លន់នៅក្នុងហាងលក់របស់របរប្រើប្រាស់មួយកន្លែង តែប្រហែលជាទើបតែរៀនប្លន់ផង
ក៏មិនដឹង ហើយក៏ជាថ្ងៃស៊យរបស់ពួកវាផង ទើបសកម្មភាពប្លន់នោះមិនបានសំរេចឡើយ
ដោយត្រូវម្ចាស់ហាងបាញ់ឧស្ម័នម៉្យាងចូលភ្នែក និងចាប់វាយទាត់ធាក់យ៉ាងចាស់ដៃផងដែរ។

រូបភាពចោរប្លន់ម្នាក់ដែលត្រូវម្ចាស់ចាប់បាន និងវាយទាត់ធាក់

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

សូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជាពិសេសយុវវ័យដែលជាទំពាំងស្នងឫស្សី ចៀសវាងឲ្យ
ឆ្ងាយនូវទង្វើដែលសង្គមស្អប់ខ្ពើមទាំងនេះ ហើយខិតខំរៀនសូត្រក្រេបយកចំណេះដឹងឲ្យបាន
ខ្ពង់ខ្ពស់ ដើម្បីចូលរួមបំរើប្រទេសជាតិយើងឲ្យបានរីកចំរើនទាំងអស់គ្នា៕

ដោយ៖ និស្ស័យ
ប្រភព៖ youtube


Tags: robber video news