CamNews

ព័ត៌មានជាតិ 

ឌ្រីមលែនឌ៍ ត្រៀមផ្តល់ជូន​ កាដូយក្ស និងអាំងប៉ាវ ចំនួន១០.០០០ នៅថ្ងៃចូលឆ្នាំចិន

ភ្នំពេញៈសួនកម្សាន្ត ទំនើបឌ្រីមលែនឌ៍ ដែលជាសួនកម្សាន្ត ដែលទំនើប និងធំជាងគេ នៅ
រាជធានី ភ្នំពេញនឹងផ្តល់ជូន កាដូយក្ស និង អាំងប៉ាវ សំណាង ចំនួន១០.០០០ ដល់អតិថិជន
របស់ខ្លួន ដែលចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១០
១១និង១២ ខែកុម្ភៈ  ឆ្នាំ២០១៣ ស្របពេលជាមួយថ្ងៃដ៏កក្រើក គឺថ្ងៃទី១១ ដែលសួនកម្សាន្ត
ទំនើបឌ្រីមលែនឌ៍ តែងតែង ផ្តល់ភាពសប្បាយ ជូនដល់អ្នក មកទស្សនា ដោយការជិះឧបករណ៍
កម្សាន្តដោយ ឥតគិតថ្លៃ។

តំណាង សួនកម្សាន្តឌ្រីមលែនឌ៍ បាននិយាយថា ចំពោះអតិថិជន ដែលទៅកម្សាន្ត នៅសួនកម្សាន្ត
ទំនើបឌ្រីមលែនឌ៍ នៅថ្ងៃចូលឆ្នាំចិន ខាងមុខនេះ នឹងទទួលបានភាពសប្បាយរីករាយ ជាមួយ ក្បាច់
រាំបែបកូរ៉េ ការលេងហ្គេមកម្សាន្ត និងការសម្តែងឈុតឆាកខ្លីៗ បែបកំប្លុកប្លែង ផងដែរ។ លើសពីនេះ
ពួកគេនឹងទទួលបាន អាំងប៉ាវនាំសំណាងគ្រប់ៗគ្នា ដោយគ្រាន់តែយកកន្ទុយសំបុត្រ ជិះឧបករណ៍
កម្សាន្ត មកប្តូរយកអាំងប៉ាវ ដែលមាននៅដើមឈើលាភ ស្ថិតនៅក្នុងសួនកម្សាន្ត ទំនើបឌ្រីមលែនឌ៍
ផ្ទាល់។

តំណាង ខាងលើបន្ថែមថា កាន់តែពិសេសទ្វេដង កម្សាន្តទំនើបឌ្រីមលែនឌ៍ ក៏នឹងមានរៀបចំ ផ្តល់
ជូនកាដូយក្ស ដល់អតិថិជននានា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៣ នេះផងដែរ ហើយពួកគេ នឹង
ទទួលបានភាពសប្បាយរីករាយ ជាមួយនឹងការជិះឧបករណ៍កម្សាន្តដោយសេរី និងគ្មានដែនកំណត់
ជាមួយនឹងការចំណាយលើការការទិញសំបុត្រ ចូលសួនកម្សាន្តត្រឹមតែ ២០០០រៀល ប៉ុណ្ណោះ។

គួបញ្ជាក់ថា កម្មវិធីនេះធ្វើឡើង ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន ក៏ដូចជាការផ្តល់ឱកាស ដល់
អតិថិជន ដែលមិនទាន់បាន ទទួលយក បទពិសោធន៍រីករាយ ជាមួយនឹង ឧបករណ៍កម្សាន្តទំនើបៗ
របស់ឌ្រីមលែនឌ៍ ព្រមទាង ជាការថ្លែងអំណរគុណ ដល់បងប្អូន និងអតិថិជនទាំងអស់ ដែលនិយម
មកកម្សាន្ត និងជិះឧបករណ៍កម្សាន្ត នៅសួនឌ្រីមលែនឌ៍ផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ