CamNews

ព័ត៌មានជាតិ 

ស្រ្តីអ្នកជំងឺម្នាក់ ចងកធ្វើអត្តឃាត ក្នុងបន្ទប់ទឹក មន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ មានការភ្ញាក់ផ្អើល មួយបានកើតឡើង នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីស្រ្តីអ្នកជំងឺម្នាក់បានចងក ធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹក។

បើតាមសាច់ញាតិ បានបញ្ជាក់ថា ស្រ្តីរងគ្រោះឈ្មោះ យ៉ាន ខន អាយុ៤៩ឆ្នាំ ស្រុកកំណើត នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

សាច់ញាតិបន្តថា នៅមុនពេល កើតហេតុ ជនរងគ្រោះ និងកូនស្រីបានមកកាន់ មន្ទីរពេទ្យរុស្ស៊ី ដើម្បីបើកថ្នាំ ខណៈអង្គុយរង់ ចាំបើកថ្នាំ ជនរងគ្រោះប្រាប់ថា ទៅបន្ទប់ទឹក មួយភ្លែត មួយសន្ទុះក្រោយមក ស្រាប់តែអ្នក អនាម័យនៅមន្ទីរពេទ្យស្រែក ផ្អើលឆោឡោឡើងថា មានមនុស្សចងក នៅក្នុងបន្ទប់ទឹក ក៏បង្កការភ្ញាក់ផ្អើលឡើង ពេលនោះកូនស្រីបានរត់ទៅមើល ក៏មានការស្រឡាំងកាំង ពេលឃើញម្តាយចងកស្លាប់ទៅហើយនោះ ។

ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័្ចយរួច សពត្រូវបានប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តព្រៃវែង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP