បញ្ហានេះបានកើតឡើងក្នុងរាត្រីប្រគល់ពានរង្វាន់ Golden Bell លើកទី ៤៦ និងនៅ
ចំពោះមុខក្រុមអ្នកយកព័ត៌មានរាប់រយនាក់។
កាលពីល្ងាចថ្ងៃទី ២១ តុលាកន្លងទៅ ពិធីប្រគល់ រង្វាន់ Golden Bell Awards លើកពី ៤៦
ត្រូវបានប្រារព្ធឡើងនៅឯ Zhongshan ក្រុង Taipei របស់ តៃវ៉ាន់។ ជាមួយនឹងវត្តមានរបស់
តារាល្បីៗជាច្រើនប្រចាំ តៃវ៉ាន Golden Bell ក្នុងឆ្នាំនេះត្រូវបានគេវាយតម្លៃខ្ពស់ផ្នែកគុណ
ភាព។ ទោះជាយ៉ាងនេះក្ដី ក្នុងការបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម Sui Tang ដែលជា
តារាបង្ហាញម៉ូដ និងជាតារាសំដែងផងដែរនោះ បានធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់
ទស្សនិកជនជាច្រើនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ។
នៅក្នុងឈុតរ៉ូបពណ៌ខ្មៅឆែកហួសគល់ភ្លៅ Sui Tang បានឆ្លៀតឱកាសបញ្ចេញសាច់ ស
ខ្ចីដ៏សិចស៊ីរបស់ខ្លួន។ ប៉ុន្ដែកាយវិការលាត់ផាតសំពត់ចេញមកម្ខាងដើម្បីបង្ហាញគល់ភ្លៅ
របស់នាង បានធ្វើឱ្យគេចាប់អារម្មណ៍ក្នុងផ្លូវអាក្រក់។
ក្រុមអ្នកសារព័ត៌មាន ពិតជាមានការភ្ញាក់ផ្អើលនៅពេលបានឃើញ កន្លែងសម្ងាត់របស់
នាងត្រូវបានបញ្ចេញនៅចំពោះមុខកាមេរ៉ា ហើយគេសន្និដ្ឋានថា នាងប្រហែលជាមិនបាន
ស្លៀកខោក្នុងផងក៏មិនដឹង។ បញ្ហាបែបនេះគឺពិតជាគ្រោះថ្នាក់ណាស់ ប៉ុន្ដែ Sui Tang
ហាក់ដូចជាមិនបានដឹងអ្វីសោះ។
នៅបន្ទាប់ពីកម្មវិធីបានបញ្ចប់ភ្លាមៗ អ្នកគ្រប់គ្រងរបស់ Sui Tang បានបញ្ចេញការឆ្លើយ
តបជាលើកដំបូងអំពីបញ្ហារបស់ Sui Tang ។ អ្នកគ្រប់គ្រងនេះបាននិយាយថា Sui Tang
បានស្លៀកខោដល់ទៅ ៣ជាន់ឯណោះ ហើយបញ្ហាដែលបានកើតឡើងនោះ គឺគ្រាន់តែ
ជារចនាប្រកបដោយភាពឆ្នៃប្រឌិតនិងអចេតនារបស់អ្នករចនារ៉ូបដែលនាងបានស្លៀក
នោះតែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជារូបថតរបស់ក្រុមតារាល្បីៗដែលបានចូលរួមក្នុងពិធីប្រគល់រង្វាន់
Golden Bell Awards លើកទី ៤៦ ៖
Tian Xin តារាសំដែងល្អបំផុតនៅ ឯ Golden Bell Awards លើកទី ៤៦
Ella (S.H.E) នៅលើកម្រាលព្រំក្រហម
Tammy Chen
Lily Yang
ក្រុម Fei Lun Hai
ដោយ ៖ សូរីយ៉ា
ប្រភព ៖ CFP