CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ស្លាប់ដោយសារ រថយន្តកិន ខ្ទេចក្បាល

កំពង់ធំៈ បុរសម្នាក់ត្រូវគេបានប្រទះឃើញ ដេកស្លាប់នៅលើផ្លូវជាតិលេខ៦ ដោយសារគ្រោះ
ថ្នាក់ចរាចរ  នៅ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបា
រាណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះត្រូវបានរថយន្ត មិនស្គាល់ម៉ាកមួយ
គ្រឿង បានកិនបែកក្បាលខ្ទេច ខណៈដែលជនរងរគ្រោះជិះម៉ូតូសង់កូរ៉េ ដួលនៅចំណុចកើតហេតុ
ពេលយប់ រំលងអាធ្រាត្រ ទំនងជាស្រវឹងស្រាជោគផងនោះ។

លោកអនុវសេនីយ៍ទោ ហ៊ុន ហ៊ាន មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ បានឲ្យដឹងថា ជនរង
គ្រោះ មានឈ្មោះ រ៉ូហ្សា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមស្វាយតាអុក ឃុំវាលស្បូវ
ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នមានមុខរបរធ្វើស្រែប្រាំង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ ម្នាក់ឯងនៅពេលយប់ជ្រៅ ក្នុងទិសដៅពីជើង ទៅ
ត្បូង ហើយទំនងជាមានសេពគ្រឿងស្រវឹងផង ទើបណ្តាលឲ្យដួលនៅលើផ្លូវជាតិ ស្រពបពេលនោះ
មានរថយន្តមិនស្គាល់ម៉ាក បើកកិនក្បាល ស្លាប់តែម្តង ។

បច្ចុប្បន្នសពជនរងគ្រោះ កំពុងរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំក្រុមគ្រួសារសព យកទៅធ្វើបុណ្យ
តាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ