CamNews

ព័ត៌មានជាតិ 

ខឹងថៅកែ បើកលុយឈ្នួល ឱ្យតិច ផ្ទុះកំហឹង ដុតចំការថៅកែ ឆេះម៉ដ្ឋ

ពោធិ៍សាត់ ៖ យុវជនជាកម្មករ ២នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំក្រវាញ ឃាត់ខ្លួនកាល
ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ខណៈជនសង្ស័យទាំង ២នាក់នោះ បានដុត ចំការរបស់ថៅកែខ្លួន
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៣ បណ្ដាលឱ្យឆេះម៉ដ្ឋ ដោយសារ តែពួកគេខឹងនឹងថៅកែ បើក
លុយឱ្យតិច មិន គ្រប់នឹងការសន្យាគ្នាក្នុងតម្លៃ១៥ម៉ឺនរៀល ក្នុង១ខែ ។

ប្រភពពីសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច
ឃាត់ខ្លួនបាន មានឈ្មោះ បេរ ម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិរកាត ឃុំ
រកាត ស្រុកភ្នំក្រវាញ  និងឈ្មោះ ផល រតនា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្ដ
កំពត (ជនដៃ ដល់) មកស្នាក់នៅធ្វើកម្មករគាស់ចំការ រយៈពេលជិត ២ឆ្នាំ ។

ប្រភពពីសមត្ថកិច្ចដដែល ក៏បានដក ស្រង់ចម្លើយជនសង្ស័យទាំង២នាក់ ហើយ ជនសង្ស័យម្នាក់
ឈ្មោះ ផល រតនា បានសារ ភាពថា ខ្លួនគេគឺពិតជា បានយកភ្លើងទៅដុត  ចំការរបស់ថៅកែនោះ
ពិតប្រាកដមែន ដោយសារតែខឹងថៅកែ បើកលុយឱ្យ តិចបាន ត្រឹមតែ ៥ម៉ឺនរៀលប៉ុណ្ណោះ ។

ប្រភពពីសមត្ថកិច្ច ក៏បានបន្ដទៀតថា តាមការឆ្លើយបំភ្លឺពីម្ចាស់ចំការថា សម្ភារៈ ទ្រព្យសម្បត្ដិ
របស់ខ្លួន រងការខូចខាតដោយ ភ្លើងឆេះចំការនោះ រួមមាន ឆេះដើមក្រូច ជាង ១០០ដើម ព្រម
ទាំងឆេះដើមស្វាយ ដើមធុរ៉េន និងដើមខ្នុរ ព្រមទាំងទុយោអស់ មួយចំនួន សរុបជាទឹកប្រាក់
ប្រមាណជា ៣០លានរៀលឯណោះ ។ រហូតមកទល់ ពេលនេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅ
ការិយាល័យ កណ្ដាលនគរបាលយុត្ដិធម៌ ដើម្បីបង្កសំណុំរឿង បញ្ជូនទៅកាន់តុលា ការចាត់ការ
បន្ដ ៕

Photo by DAP-News

Photo by DAP-News


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល 


Tags: nation news social ព័ត៌មានជាតិ