CamNews

ទេសចរណ៍ 

ទស្សនាទន្លេស្អាតបំផុតក្នុងពិភពលោក

ទន្លេដែលត្រូវបានគេទទួលស្គាល់ថាជាទន្លេដែលមានទេសភាពស្រស់ស្អាតបំផុតនៅក្នុង
ពិភពលោកនេះមានឈ្មោះថា Cano Cristales មានលក្ខណៈដូចជាជ្រោះ និងមានទីតាំង
នៅក្នុងឧទ្យានជាតិ Sierra de la Macarena ក្នុងប្រទេស កូឡុំប៊ី ។

ប្រសិនជាអ្នកទេសចរទាំងឡាយធ្វើដំណើរទៅកាន់ទន្លេនោះនៅចន្លោះខែ កញ្ញា រហូតដល់
ខែវិច្ឆិការ ប្រាកដជាមិនធ្វើអោយពួកគេខកបំណងនោះឡើយដោយសារតែទិដ្ឋភាពដ៏ស្រស់
ស្អាតរបស់វាត្រូវបានបង្ហាញឡើងគួរអោយទាក់ទាញបំផុតមានគ្រប់ពណ៌ចំរុះ បៃតង លឿង
ក្រហម ស្វាយ...ជាដើម ។ ចំពោះមូលហេតុដែលធ្វើអោយមានពណ៌ចំរុះកើតឡើងព្រមគ្នា
យ៉ាងនេះត្រូវបានអោយដឹងថាកើតឡើងដោយសារ វារិជាតិ (មានលក្ខណៈដូចជា សារ៉ាយ
និងផ្កាថ្ម )បូករួមនិងភាវរស់នៅក្នុងទន្លេនេះជាអ្នកបង្កើតវាឡើង ។ នៅក្នុងរយៈពេលមួយខ្លី
ចន្លោះរដូវភ្លៀង និងរដូវប្រាំង កំរិតកំពស់ទឹកទន្លេនេះមានការស្រកចុះល្មមដែលអាចធ្វើ
អោយពន្លឺព្រះអាទិត្យចាំងទៅដល់ពពួករុក្ខជាតិ វារិជាតិនៅបាតទន្លេទាំងនោះគ្រប់គ្រាន់ និង
ដែលជាហេតុធ្វើអោយមានពណ៌ចំរុះគ្នាយ៉ាងដូច្នេះ ។


ប្រភព៖ DTS
ដោយ៖ រដ្ឋា

Tags: amazingtraveltourtourismbeautifulprettycano cristalescolombia