CamNews

ព័ត៌មានជាតិ 

អាជ្ញាធរ ខណ្ឌមានជ័យ ជូនដំណឹងដល់ ប្រជាពលរដ្ឋ តាមផ្លូវជាតិលេខ១ រុះរើសំណង់ ត្រៀមពង្រីកផ្លូវ

ភ្នំពេញ ៖ ដោយមានការណែនាំពីអភិ បាលរាជធានីភ្នំពេញ  លោកប៉ា សុជាតិវង្ស អាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយលោក អភិបាលរងខណ្ឌហៀក ចាន់លាង នៅព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានចុះទៅ ផ្សព្វផ្សាយនិងជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅតាម បណ្ដោយ ផ្លូវជាតិលេខ១ ចាប់ពីគល់ ស្ពានច្បារអំពៅ រហូតដល់មុខ វត្ដក្ដីតាកុយ ឱ្យរុះរើសំណង់ និងរៀបចំសណ្ដាប់ ធ្នាប់របស់ខ្លួនរួចជាមុន ដើម្បីត្រៀមបញ្ជូន គ្រឿងចក្រ ទៅឈូកសឆាយ ពង្រាបផ្លូវនិង ពង្រីកដែលនឹងធ្វើឡើង ក្នុងរយៈពេលមួយ សបា្ដហ៍ខាងមុខទៀត ។

លោកហៀង ចាន់លាង បានមានប្រសាសន៍ ថា បន្ទាប់ពីមានការណែនាំពីលោកអភិបាល ខណ្ឌ មានជ័យ គួច ចំរើន លោកបានដឹកនាំ មន្ដ្រីបច្ចេកទេសនិងមន្ដ្រីជំនាញ ចុះទៅជូន ដំណឹងទៅដល់ ប្រជាពលរដ្ឋ ឱ្យរុះរើសំណង់ និងតូបលក់ដូររបស់ខ្លួន ដែលស្ថិតនៅអមសង ខាងផ្លូវជាតិលេខ១ ប្រវែង៤គីឡូម៉ែត្រ ក្នុង គោលបំណងការរៀបចំពង្រីកផ្លូវ តាមរយៈ ការដឹកគ្រឿងចក្រ មក ដំណើរការ ក្នុងរយៈ ពេលមួយ សបា្ដហ៍ខាងមុខ ។

អភិបាលរងខណ្ឌរូបនេះ បានមានប្រ សាសន៍បន្ដថា ចំពោះការផ្សព្វផ្សាយនិង ជូនដំណឹង ដល់ ប្រជាពលរដ្ឋ ដែលមានទីលំ នៅអមសងផ្លូវជាតិលេខ១ ឃើញថា ប្រជា ពលរដ្ឋ ប្រមាណ៩០ ភាគរយ បានសម្ដែង ការពេញចិត្ដ និងទទួលយកការណែនាំពី សាលារាជធានីភ្នំពេញ រីឯប្រជា ពលរដ្ឋប្រមាណ ១០ភាគរយផ្សេងទៀត នៅមិនទាន់ពេញ ចិត្ដនៅឡើយទេ ដោយពួកគាត់ ទាំងនោះ ចង់ទាមទារសំណង នៅពេលដែលមានការ រុះរើសំណង់ ក៏ដូចជា តូបលក់ដូរផ្សេងៗ ។

លោកហៀក ចាន់លាង បានមានប្រ សាសន៍បន្ដទៀតថា ចំពោះការរៀបចំនិង ពង្រីកផ្លូវជាតិ លេខ១ ចាប់ពីគល់ស្ពានច្បារ អំពៅ រហូតដល់មុខវត្ដ ក្ដីតាកុយខាងលើ នេះ ក្នុងគោលបំណង ជួយកាត់បន្ថយការ កកស្ទះចរាចរ កាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរ ហើយត្រឡប់មកវិញ នូវការធ្វើដំណើរ ទៅមក បានយ៉ាង ងាយស្រួល ដោយសារតែ ផ្លូវមានលក្ខណៈធំទូលាយ និងបង្កើនសោភ័ណ្ឌ ភាពក្នុង រាជធានីភ្នំពេញ ថែមទៀតផង ។

មន្ដ្រីសាលាខណ្ឌមានជ័យ មិនបាន បញ្ជាក់អំពីទំហំទឹកប្រាក់នៃការរៀបចំ និង ពង្រីកផ្លូវជាតិ លេខ១ ប្រវែង៤គីឡូម៉ែត្រ នេះទេ ប៉ុន្ដែអះអាងថា គឺជាគម្រោងរបស់ សាលារាជធានីភ្នំពេញ ហើយគម្រោងដែល ត្រូវពង្រីកនិងរៀបចំ ក្នុងរយៈពេលមួយ សបា្ដហ៍ខាងមុខនេះ មានប្រវែង ១៥ម៉ែត្រ ពោលកាត់បន្ថយ ចោល១៥ម៉ែត្រ ព្រោះតែ មានផលប៉ះពាល់ខ្លាំងពេក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ