CamNews

ទេសចរណ៍ 

ដំណើរទស្សនាចរណ៍ទៅកាន់ប្រទេស Costa Rica

នៅទូទាំងពិភពលោកយើងនេះ ពិតជាកម្រមានប្រទេសណាដែលមានសួនឧទ្យានធម្មជាតិ ដ៏ធំទូលាយ,តំបន់កន្លែងអភិរក្សបរិសា្ថនធម្មជាតិ និងតំបន់ព្រៃត្រូពិចដ៏ស្រស់បំព្រងដូចជា
ប្រទេស Costa Rica ណាស់ ។

មិនត្រឹមតែប៉ុណ្ណោះទេ ធម្មជាតិទាំងអស់នោះបានជួយលើកតំកើងទឹកដីប្រទេសមួយនេះ
អោយមានទេសភាពកាន់តែស្រស់បំព្រងឡើងគួរជាទីមនោរម្យសំរាប់អ្នកទេសចរណ៍ទូទៅ មិនចាញ់ផ្ទាំងគំនូរនោះឡើយ ។

ជាក់ស្តែងជាង ២៥% នៃផ្ទៃដី Costa Rica គឺសុទ្ធសឹងតែជាកន្លែងដែលត្រូវបានធ្វើការអភិរក្ស
ទាំងអស់និងសំបូរទៅដោយសត្វកម្រគ្រប់ប្រភេទ ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេប្រជាជន
Costa Rica ជានិច្ចកាលពួកគេតែងតែមានគំនិតខ្ពស់នៅក្នុងកិច្ចការអភិរក្សសម្បត្តិធម្មជាតិនៅ
ក្នុងប្រទេសរបស់ខ្លួនទៀតផង ។

Costa Rica មានទីតាំងស្ថិតនៅចន្លោះប្រទេស Nicaragua (ខាងជើង) និងប្រទេស Panama
(ខាងត្បូង) ។ គឺជាតំបន់ដែលសំបូរទៅដោយសត្វកម្រជាច្រើនក្នុងនោះមានទាំងពពួកសត្វ
ល្អិតដូចជាមេអំបៅប្រមាណជាជាង ១៥០០០ ប្រភេទផ្សេងគ្នា,ផ្កាអរគីដេ ៣០០០​ប្រភេទ និង
ពូជផ្កាកម្រជាច្រើនប្រភេទផ្សេងៗទៀតផងដែរ ។

ប្រសិនជាអ្នកទេសចរណ៍ចង់ទៅឃើញកន្លែងដែលសត្វអណ្តើកសមុទ្រពងនៅក្នុងសួន
ឧទ្យានជាតិ Tortuguero គឺគ្រាន់តែធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់ព្រៃត្រូពិចនៃសួន
ឧទ្យានជាតិ Manuel Antonio នោះគេនឹងទៅដល់កន្លែងនោះ ។ មកដល់ទីនេះទេសចរណ៍
ទាំងឡាយក៏មានឱកាសគយគន់នូវអំកែភ្នំភ្លើងដែលហូរចុះមកពីភ្នំភ្លើង Arenal ក៏ដូចជា
អាចគយគន់ជ្រោះទឹកក្តៅពីធម្មជាតិបានផងដែរ ។

ក្រៅពីព្រៃព្រឹក្សាដ៏ស្រស់ស្អាត,Costa Rica ក៏មានតំបន់ផ្សេងៗមួយចំនួនទៀតគួរអោយចាប់
ចិត្តផងដែរ ដូចជាតំបន់ឆ្នេរសមុទ្រវែងអន្លាយមានផ្ទៃទឹកខៀវស្រង៉ាត់ លាតសន្ធឹងប្រវែង
១០០០គីឡូម៉ែត្រ ដែលនៅទីនេះត្រូវបានគេចាត់ទុកថាជាស្ថានសួគ៌សំរាប់អ្នកដែលចូលចិត្ត
ប្រលែងជាមួយរលកទឹកផងដែរ ៕


ប្រភព៖ 24H
ដោយ៖ រដ្ឋា

Tags: amazingtraveltourtourismbeautifulpretty