ឆ្កែ Grace មិនបោះបង់មិត្តភក្តិខ្លួនពេលមិត្តរបស់វាត្រូវឡានបុក។
នៅលើដងផ្លូវLa Puente ឯLos Angeles ដែលមានរថយន្តជាច្រើនកំពុងធ្វើចរាចរទៅមកនោះ
មានឆ្កែ Labrador ពណ៌ខ្មៅមួយក្បាល មិនរត់ទៅណាឆ្ងាយចោលមិត្តរបស់វាឡើយ ក្រោយពេល
ដែលឆ្កែមួយក្បាលទៀតនោះត្រូវឡានបុក។ក្រោយពីមិត្តរបស់វាត្រូវឡានបុក ឆ្កែGrace មិនបាន
មានអារម្មណ៏ខ្លាច រឺរត់ទៅណាឆ្ងាយចោលមិត្តរបស់វាឡើយ គឺវានៅតែដេកក្បែរមិត្តរបស់វារហូត
ទាល់តែមានគេមកយកវាចេញ។នេះពិតជាគួរសរសើរនូវទឹកចិត្តស្រលាញ់មិត្តភក្តិរបស់ឆ្កែGrace
មែន។ចុះសំរាប់យើងជាមនុស្សដែលពោរពេញដោយវិចារណញ្ញាន ហេតុអ្វីមិនអាចស្រលាញ់រាប់
អានគ្នាដូចជាGrace ដែលជាសត្វផងនោះ?
ដោយ៖ និស្ស័យ
ប្រភពពី៖ kenh14