កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ សហគមន៍បណ្តាញទំនាក់ទំនងសង្គម Reddit បានជួបប្រទះនូវ រឿងមួយ ដែលចង់យំបន្តិចចង់សើចបន្តិច របស់បុរសដ៏រ៉ូមែនទិចម្នាក់ ដែលសុំមិត្តស្រីរៀបការ ដោយ វិធីយកចិញ្ចៀនពាក់ជាប់នឹងប្រដាប់ភេទរបស់ខ្លួន។ ប៉ុន្តែបុរសម្នាក់នេះ មិនបាននឹកឃើញថា ភាព រ៉ូមែនទិចរបស់ខ្លួន បានធ្វើឲ្យគាត់ធ្លាក់ចូល ក្នុងស្ថានភាពមួយ ទុក្ខលំបាក។
គួរបញ្ជាក់ផងដែរថា ការជាប់ចិញ្ចៀនដោះមិនចេញ ដ៏គួរឲ្យអស់សំណើចនេះ បានកើតឡើងនៅថ្ងៃទី ២០ ខែមេសា កន្លងទៅនេះ នៅឯទីក្រុង Araguaína រដ្ឋ Tocantins ប្រទេស Brazil។ បន្ទាប់ពីរូបភាព និងព័ត៌មានរបស់បុរសម្នាក់ខាងលើនេះ ត្រូវបានចែករំលែកពេញបណ្តាញសង្គម វាក៏ទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមនុស្សជាច្រើននាក់។
បើតាមពាក្យសំដីអ្នកធ្វើការនៅសណ្ឋាគារ កន្លែងដែលបុរសខាងលើជួលបន្ទប់ គឺគាត់ចង់ធ្វើឲ្យមិត្ត ស្រីរបស់គាត់មានការភ្ញាក់ផ្អើល តាមរយះការសុំរៀបការដ៏រ៉ូមែនទិចមួយ ទើបធ្វើឲ្យគាត់នឹកឃើញ វិធីយកចិញ្ចៀនពាក់ទៅលើ តំបន់ពិសេសរបស់ខ្លួន (ប្រដាប់ភេទ) ដូច្នេះ។ ប៉ុន្តែប្រហែលជាថ្ងៃស៊យ របស់គាត់ មិនដឹងជាមូលហេតុអ្វីនោះទេ ចិញ្ចៀនដែលគាត់ពាក់ចូលប្រដាប់ភេទនោះ បានជាប់ ស្មេញ មិនអាចដោះចេញវិញបានឡើយ។
ទីបំផុត បណ្តាក្រុមអ្នកជួយសង្គ្រោះ ចាំបាច់ត្រូវប្រើប្រភេទដង្កាប់កាត់លោហធាតុ ដើម្បីជួយសង្គ្រោះ យកចិញ្ចៀនចេញ ដល់បុរសរ៉ូមែនទិច នឹកឃើញវិធីប្លែកៗនេះ។
អ្នកលេងអ៊ីនធឺណេតស្ទើរតែទាំងអស់ ដែលបានដឹងព័ត៌មាននេះ សុទ្ធតែបញ្ចេញមតិឲ្យដឹងថា រ៉ូមែន ទិច គឺជារសជាតិ ដែលមិនអាចខ្វះបាន សម្រាប់សេចក្តីស្នេហា។ ប៉ុន្តែរ៉ូមែនទិចតាមវិធី ដ៏ចម្លែក និងខ្វះការយល់ដឹងដូចបុរសខាងលើនេះ គឺរឿងមួយដែលមិនគួរឲ្យកើតមានឡើងនោះទេ៕