CamNews

តារា 

ឈប់ធ្វើជំនួញជាមួយ Vanessa Hessler ដោយសារតែនាងកាន់ជើងក្រុមគ្រួសារកាដាហ្វី

តារាបង្ហាញម៉ូដកូនកាត់ អ៊ីតាលី-អាមេរិក ឈ្មោះ Vanessa Hessler ដែលជាអតីតសង្សា
ចាស់ និង កូនរបស់លោកកាដាហ្វី ត្រូវបានអតិថិជនដ៍ធំរបស់នាងឈប់រកស៊ីជាមួយ បន្ទាប់
ពីនាងបានបញ្ចេញមតិនានា ដែលកាន់ជើងក្រុមគ្រួសាររបស់លោកកាដាហ្វី។

នាង Vanessa Hessler មានអាយុ ២៣ ឆ្នាំ កើតនៅប្រទេសអ៊ីតាលី និង បានទៅរស់នៅ
សហរដ្ឋអាមេរិកពេលដែលនាងមានអាយុ ៨ ឆ្នាំ។ ក្រោយមកនាងបានធ្វើមាតុភូមិនិវត្តទៅ
កាន់ប្រទេសអ៊ីតាលីវិញ ដោយ ចាប់យកអាជីពជាអ្នកបង្ហាញម៉ូដ និង មានទំនាក់ទំនងជា
មួយនិង Mutassim Gaddafi ជាកូនរបស់លោកកាដាហ្វីអស់រយៈពេល ៤ ឆ្នាំ។ នាងបាន
បញ្ជាក់ថា ទំនាក់ទំនងស្នេហារបស់នាង និង Mutassim Gaddafi ពោរពេញទៅដោយសេចក្តី
ស្រលាញ់ និង រីករាយបំផុត។

ចាប់តាំងពីមានការវាយប្រហារប្រឆាំងនិងរបបរបស់លោកកាដាហ្វី នាង Vanessa Hessler បានចេញមតិផ្ទាល់ខ្លួនជាច្រើន ដែលមតិទាំងនោះបានច្រានចោល ការចោទប្រកាន់ចំពោះ
គ្រួសារ និង ការគ្រប់គ្រង់របស់របបលោកកាដាហ្វី។ នាងនិយាយថា ការចោទប្រកាន់នានា ជាការមួលបង្កាច់។

លោក Albert Fetsch អ្នកតំនាងរបស់ក្រុមហ៊ុន Telefonica ដែលជាអតិថិជនធំជាងគេ
របស់នាង Vanessa Hessler បានឆ្លើយតប និង មតិរបស់នាង Vanessa Hessler ថា មិនអាចទទួលយកបាន និង បានឈប់ជួលនាងឲ្យថតផ្សាយសម្រាប់ក្រុមហ៊ុន។ លោក
បានបន្ថែមថា រូបភាពនានារបស់នាង ដែលបានតាំងផ្សាយឲ្យក្រុមហ៊ុន Telefonica នឹងត្រូវដកចេញក្នុងរយៈពេល ២៤ ម៉ោង៕(​dailymail)

នាង Vanessa Hessler ត្រូវបានគេស្គាល់ថា ជាអ្នកដែលផ្សព្វផ្សាយដ៍សំខាន់
សម្រាប់ក្រុមហ៊ុន Telefonica នៅប្រទេសបារាំង អ៊ីតាលី និង អាល្លឺម៉ង ដោយ
ប្រើប្រាស់ឈ្មោះថា Alice។


ក្រៅពីការផ្សព្វផ្សាយឲ្យក្រុមហ៊ុន Telefonica នាង ក៍ធ្លាប់ផ្សាយឲ្យក្រុមហ៊ុន
" Georgio Armani" "Calvin Klein" និង "L'Oreal"។ លើសពីនេះទៅទៀតនាង
ក៍ធ្លាប់បានឡើងក្នុងកម្មវិធីទួរទស្សន៍ជាច្រើន ដែលនាងតែងតែនិយាយ ល្អពី
របបលោកកាដាហ្វី។


នាងបញ្ជាក់ថា ក្រោយពីមានការបែកបាក់ស្នេហានិង Mutassim Gaddafi នាង
មិនមានទំនាក់ទំនងអ្វីទៀតឡើយ។


លោក Mutassim Gaddafi ជាកូនប្រុសរបស់លោកកាដាហ្វី ដែលចូលចិត្តភាព
ហ៊ឺហានិង មានស្រីស្នេហ៍ជាច្រើននាក់។


លោក Mutassim Gaddafi បន្ទាប់ពីត្រូវគេចាប់ខ្លួន។ ក្នុងរូបភាពនេះគេជឿជាក់ថា
លោក នៅក្នុងមន្ទីរពេទ្យ។ ក្រោយមកលោកត្រូវបានគេបាញ់សម្លាប់មុនពេលកាត់
ទោស។


សាកសពរបស់លោកកាដាហ្វី និង Mutassim Gaddafi ត្រូវបានដាក់ទន្ទឹមនិងគ្នា។
ដោយ៖សំអាត

Tags: modellibyagaddafibusiness