ភ្នំពេញ៖ ហាងនំប៉័ង Tous les Jours ដែលទើបតែ មានវត្តមាន នៅក្រុងភំ្នពេញ ថ្មីៗនេះ បាន
បរិច្ចាគ នំប៉័ងរាប់រយដល់ កុមារក្រីក្រ កាលពីសប្តាហ៍ កន្លងទៅនេះ កុមារនៅតាមបណ្តាអង្គការ
មួយចំនួន ដូចជា អង្គការដើម្បីភាព ញញឹមនៃកុមារ, អង្គការ Association Française de Solidarité,
អង្គការគ្រួសារថ្មី , អង្គការមូលនិធិ កុមារកម្ពុជា និង អង្គការក្តីសង្ឃឹមថ្មីនៃកុមារ កម្ពុជាជាដើម។
កុមារក្រីក្រទាំងអស់ ដែលនៅជ្រកក្រោមដំបូល អង្គការមនុស្សធម៌ខាងលើនេះ បានទទួល នំពី
ហាងនំប៉័ង Tous les Jours ជាហាងដ៏ល្បី ដែលមាន ឈ្មោះបោះសំឡេង នៅលើពិភពលោក។
ក្រៅពីការតាំងចិត្តក្នុងការបំពេញតំរូវការអតិថិជនដោយការសន្យាថា នឹងផ្តល់នូវនំប៉័ងដែលស្រស់ៗ
ដុតថ្មីៗ ជារៀងរាល់ថ្ងៃ Tous les Jours ក៏មិនភ្លេចក្នុងការចូលរួមចំណែក ជួយដល់សង្គមជាតិ ជាពិ-
សេស ផ្ដោតលើកុមារ។ ថ្វីត្បិតតែកុមារក្រីក្រមួយចំនួន មិនមានលទ្ធភាពក្នុងការទិញអាហារថ្លៃៗ
ប៉ុន្តែពួកគេក៏ អាចញុំានំប៉័ងពីហាង Tous les Jours បានដែរ។ Tous les Jours បានចាប់អារម្មណ៍ថា
កុមារជាសសរ ទ្រូងនៃប្រទេសជាតិ ពួកគេ គឺជាអនាគតអ្នកក៏សាងជាតិទៅថ្ងៃខាងមុខ ដូច្នេះពួកគេ
គួរតែទទួល បាននូវការ បណ្តុះបណ្តាលល្អៗ ជាពិសេសពួកគេគួតែមាន របបហូបចុកគ្រប់គ្រាន់ តែ
អកុសលមាន កុមារជាច្រើន ដែលមិនទាន់មាន លទ្ធភាពទទួល បាននូវតំរូវការចំាបាច់នេះឡើយ។
Tous les Jours សង្ឃឹមថា ការ បរិច្ចាគនំប៉័ងមួយចំនួន នេះបានបន្ថែមភាពរីករាយ ដល់ពួកគេនៅ
ពេលដែល ពួកគេញុំា នំទាំងនេះ។ Tous les Jours និងនៅតែខិតខំប្រឹងប្រែង រួមចំណែកក្នុងការ
បរិច្ចាគ នំទៅដល់កុមារ ក្រីក្រឲ្យបាន ញឹកញាប់ទៅថ្ងៃខាងមុខទៀត។
Tous les Jours ជាហាងនំប៉័ងរសជាតិដើមបែប អឺរ៉ុប ដែលមានដើមកំណើត ពីប្រទេសកូរ៉េ ហើយ
មាន សាខាជិត 2000 ហាង នៅជុំវិញពិភពលោករួមមាន កូរ៉េ ចិន សហរដ្ឋអាមេរិក ហ្វីលីពីន ម៉ាឡេ
ស៊ី ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជា។ ក្រុមហ៊ុន CBM Coporation បានទទួលសិទ្ធិពីក្រុមហ៊ុន CJ
Foodvile កូរ៉េ ដើម្បីធ្វើអាជីវកម្មហាងនំប៉័ងទំនើបនេះ។ ហាងនំប៉័ង Tous les Jours ទទួលបាននូវ
ប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់អតិថិជន ព្រោះយើងផ្តល់ជូននូវនំប៉័ង និងនំខេក ជាច្រើន ប្រ-
ភេទដែលមិនធ្លាប់មាន ពីមុនមក ដោយតម្លៃសមរម្យសំរាប់អតិថិជនគ្រប់គ្នាមានលទ្ធភាពញុំាបាន។
ដោយសារការគាំទ្រ យ៉ាងលើសលប់ពីសំណាក់ភ្ញៀវ ហាង Tous les Jours បានពង្រីកសាខាទី 2
នៅ មហាវិថីព្រះសីហនុ កាលពីថ្ងៃទី 4 មិនា កន្លងទៅថ្មីៗនេះ ខណៈដែលសាខាទីមួយ ស្ថិតនៅ
តាមបណ្ដោយ មហាវិថីព្រះមុនីវង្ស អតីតរោងកុន "វិមានទិព្វ" ហើយក្រុមហ៊ុនក៏មានគំរោង ពង្រីក
សាខា ជាច្រើនកន្លែង ទៀត ក្នុងពេលអនាគតឆាប់ៗនេះផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល