ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា មានឈ្មោះដើមហៅថា
សៀងតេង ។ ទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែងនិងមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ។ មានព្រំប្រទល់ជាប់គ្នាជាមួយប្រទេសឡាវ ។
ខេត្ដស្ទឹងត្រែងទទួលរបបទឹកទន្លេមេគង្គ បន្ដពីប្រទេសឡាវដោយមានបែកចេញជាដៃជា
ច្រើនដូចជា ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពកជាដើម។ ដោយសារសក្ដានុពលភាព
ផ្នែកទេសចរមិនសូវអំណោយផល ខេត្ដស្ទឹងត្រែងដែលមានចម្ងាយផ្លូវប្រមាណ៤៥៥គីឡូ
ម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧ ពុំសូវមានការចាប់អារម្មណ៍ពីអ្នកទេសចរប៉ុន្មាន
នោះទេ។ទេសចរទៅកំសាន្ដនៅទីនោះ គឺគ្រាន់តែចង់ទទួលអារម្មណ៍ប្លែកជាមួយទិដ្ឋភាព
ស្រស់ស្អាតនៃទន្លេមេគង្គ និងទន្លេសេកុងប៉ុណ្ណោះ លើសពីនេះពួកគេចង់សាកល្បងនូវឱជា
រសដ៏ឆ្ងាញ់ពិសានៃត្រីទន្លេ គឺត្រីប៉ាស៊ីអ៊ី និងត្រីប៉ាវ៉ា។ ហេតុនេះហើយទើបខេត្ដនេះ បានខិត
ខំប្រើប្រាស់ធនធានដែលខ្លួនមានដើម្បីកែច្នៃជាតំបន់កំសាន្ដផ្សេងៗ ទាក់ទាញដល់ភ្ញៀវ
ទេសចរ។ប៉ុន្ដែប្រសិនបើគេធ្វើដំណើរតាមដងផ្លូវទៅកាន់ទីរួមខេត្ដស្ទឹងត្រែងនោះ គេនឹង
ប្រទះភ្នែកនូវធម្មជាតិដ៏ត្រកាលនៃព្រៃឈើដែលអមតាមសងខាងផ្លូវ ជាជម្រករបស់សត្វ
ព្រៃគ្រប់ប្រភេទ។ គេសង្កេតឃើញមានតំបន់ខ្លះប្រជាពលរដ្ឋនៅក្នុងខេត្ដតែងនាំគ្នាទៅលេង
កំសាន្ដញឹកញាប់ផងដែរដូចជា៖
� តំបន់អូរពងមាន់៖នៅក្នុងភូមិអូរពងមាន់ ឃុំអូរពងមាន់ ស្រុកស្ទឹងត្រែង ចម្ងាយ
១៩គីឡូម៉ែត្រពីទីរួមខេត្ដ។ ជាតំបន់កែច្នៃបឹងធម្មជាតិដែលមានប្រភពទឹកពីក្នុងដីចម្ងាយប្រ
មាណ៥០គីឡូម៉ែត្រពីតំបន់នោះ ដែលអំណោយផលដល់ទេសចរក្នុងការសម្រាកលំហែ
ងូតទឹកព្រមទាំងស្ទូចត្រីផងដែរ។
- កោះខ្សាច់៖ជាតំបន់នៅតាមដងទន្លេសេកុង ប្រមាណ៥គីឡូម៉ែត្រពីទីរួមខេត្ដ។ ទីនេះ
ទេសចរអាចទៅកំសាន្ដបានតែនៅរដូវប្រាំងប៉ុណ្ណោះព្រោះរដូវវស្សាតំបន់នោះត្រូវទឹកទន្លេ
ឡើងលិចបាត់។ តំបន់នេះមានឆ្នេរខ្សាច់សក្បុស ប្រវែងប្រមាណជាង២គីឡូម៉ែត្រ។
-រមណីយដ្ឋានថាឡាបរិវ៉ាត់៖ មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមាន
ចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គ
ទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវ៉ាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុង
តំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជ
កាលស្តចជ័យវរ័្មនទី១។
-វត្តហាំងខូបា៖ មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មាន
ចម្ងាយ៦គីឡូម៉ែត្រពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
គឺ ផៃ្លអំពិលផែ្អម ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា ៕
ប្រភព៖ wikimedia & mediakh
ដោយ៖ រស្មី