CamNews

ព័ត៌មានជាតិ 

ប្រជារាស្រ្តខ្មែរ អាចចូលថ្វាយ បង្គំគោរព ព្រះបរមសព នៅថ្ងៃទី២-៣ ខែកុម្ភៈ នៅវាលព្រះមេរុ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាកូន ចៅ ចៅទួត ចៅលួត របស់ព្រះមហាវីរក្សត្រខ្មែរ
ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ អាចចូលក្រាបថ្វាយបង្គំ គាល់គោរពព្រះបរមសពរបស់ព្រះ
អង្គចាប់ពីថ្ងៃទី២-៣ ខែកុម្ភៈ នៅ វាលព្រះមេរុ តែមិនឲ្យយកទៀន ធូប ឬផ្កា ចូលនោះទេ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព លោក ខៀវ កា
ញារីទ្ធ បានថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា
ឆ្នាំ២០១៣នេះថា នៅថ្ងៃទី២ និង៣ ខែកុម្ភៈ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង២រសៀល នឹងបើកជូនប្រ
ជាជនចូលថ្វាយបង្គំព្រះបរមសពនៅវាល ព្រះមេរុ ដោយចូលតាមច្រកខាងត្បូង (ជាប់កំពែងវាំង)
តែមិនអនុញ្ញាតិឲ្យយកទៀន ធូប ឬផ្កាចូលនោះទេ។

នៅក្នុងបណ្តាញសង្គមដដែលនេះ លោក ខៀវ កាញារីទ្ធ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃ១ ខែកុម្ភៈ
ប្រជាជនអាច ឈរតាមបណ្តោយមហាវិថីនរោត្តម និង តាមសួនច្បារនាគបាញ់ទឹកជាកន្លែងដែល
ក្បួនដង្ហែ ព្រះបរមសព តែមិន ឲ្យចូលទៅតាមដងទន្លេ និងវិថីព្រះស៊ីសុវត្តិទេ ដោយសារកន្លែងនេះ
ចង្អៀត លើកលែងតែអ្នក ដែលមានលំនៅ ដ្ឋានម្តុំនោះតែប៉ុណ្ណោះ។

ព្រះបរមសព ព្រះមហាក្សត្រខ្មែរ នឹងចាប់ផ្តើមដង្ហែតាមព្រះរាជបុស្បុករចនាដោយរាគរាជចំនួន៩០
ដ៏ល្អវិចិត្រ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ចាប់ពីព្រះបរមរាជវាំង តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះ
ទៅវិថីបក្សីចាំក្រុង ព័ទ្ធ ជុំវិញរង្វង់មូលរមណីយដ្ឋានវត្តភ្នំ តាមមហាវិថីព្រះនរោត្តម ទៅរង្វង់មូលវិ
មានឯករាជ្យ មហាវិថីព្រះសីហនុ ហើយឆ្ពោះទៅមហាវិថីព្រះសុធារស និងយកទៅតម្កល់នៅវាល
ព្រះមេរុ។ ព្រះបរមសពរបស់ព្រះអង្គនឹងត្រូវធ្វើព្រះ រាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ។

ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បូរណ
ភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងចូលទិវង្គត នៅយប់រំលងអាធ្រាត្រថ្ងៃ១៥ រោច ខែភទ្រ
បទ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន
ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅថ្ងៃទី
១៧ ខែតុលា ឆ្នាំ២០១២៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ