ជាមួយនឹងផ្ទៃសមុទ្រធំល្វិងល្វើយ ផ្ទៃទឹកខៀវស្រងាត់ ខ្យល់ផាត់ត្រជាក់កាយ ភ្ញៀវទេសចរណ៍
ទាំងឡាយនឹងបានរសាយអារម្មណ៍តានតឹងជាក់ជាពុំខាន នៅពេលឈានជើងទៅ
ដល់តំបន់សមុទ្រធម្មជាតិស្រស់បំព្រងនៃខេត្តកែប។
នៅពេលឮគេនិយាយថាសមុទ្រកែបមានឈ្មោះល្បីថាជា �សមុទ្រស្ងប់ស្ងាត់� ខ្ញុំក៏បានធ្វើ
ដំណើរពីបាត់ដំបងឆ្លងកាត់ក្រុងភ្នំពេញឆ្ពោះទៅកាន់ទីនោះ។ បន្ទាប់ពីរយៈពេល ជាង ៣
ម៉ោង ពីភ្នំពេញ ក្រុងកែបបានប្រាកដឡើងនៅចំពោះមុខអ្នករាល់គ្នាជាមួយនឹងពណ៌ខៀវ
ស្រងាត់ លាតសន្ធឹងដល់ជើងមេឃ។
នៅឯនាយ យើងឃើញហាក់ដូចជាមានខ្សែព័ទ្ធបន្ដកន្ទុយគ្នាជាច្រើនដែលបែងចែកព្រំដែន
រវាងសមុទ្រដែលមានពណ៌ខៀវផ្ទៃមេឃ និងពណ៌បៃតងនៃស្លឹកឈើដែលកំពុងគ្របដណ្ដប
លើផ្ទៃភ្នំទាំងមូល។ នៅចំពោះមុខភាពស្រស់បំព្រងបែបនេះ បានធ្វើឱ្យកំដៅព្រះសូរិយាត្រូវ
រសាយបាត់។
នៅពេលឈានជើងចុះឆ្នេរខ្សាច់វែងអន្លាយ និងខ្យល់បក់ផាត់តិចៗមកប៉ះនឹងរាងកាយ
ទើបយើងដឹងថាហេតុអ្វីបានជាមនុស្សភាគច្រើននិយាយថា កែបគឺជាសមុទ្រស្ងប់ស្ងាត់។
នៅតាមឆ្នេរ រលកសមុទ្របោកបក់តិចៗជាងនៅកន្លែងដទៃ ហើយយើងស្ទើរតែមិន
ចង់ជឿថា នេះគឺជាឆ្នេរសមុទ្រ។
ប្រជាជននៅទីនេះនិយាយថា ដោយសារតែនៅក្បែរឆ្នេរមានកោះជាច្រើនដែលបានទប់
ស្កាត់ខ្យល់ និងរលកសមុទ្រទើបបានជានៅទីនេះពុំមានខ្យល់និងរលកធំៗដូចឆ្នេរធម្មតា
ប្រការនេះបានបង្កើតជាភាពខុសប្លែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរណ៏បានយ៉ាង
ច្រើនមកទស្សនាកំសាន្ដ។
ឆ្នេរសមុទ្រវែងផុតកន្ទុយភ្នែក ទឹកសមុទ្រខៀវថា្ល និងខ្យល់តិចៗ បូករួមនៅពេលស្ងប់ស្ងាត់
បានធើ្វអោយនៅទីនេះក្លាយជាទីស្ងប់ស្ងាត់គួរបណ្ដែតអារម្មណ៍។
នៅថ្ងៃរសៀលបន្ដិច អ្នកអាចចេញទៅឆ្នេរ គយគន់បណ្ដាទូកនេសាទត្រីតូចធំ ឬទូកដឹក
អ្នកទេសចរណ៍ចុះឡើងទៅកាន់កោះ ហាប់បីដូចជាពិធីអ្វីមួយដែលមានការជួបជុំគ្នា ហើយក៏
បែកគ្នាទៅវិញ ធ្វើឱ្យយើងមានអារម្មណ៍ស្រងេះស្រងោចដូចនឹកអ្នកណាមួយ។
សមុទ្រកែប គឺជាជំរើសមួយដ៏អស្ចារ្យសម្រាប់ការដំណើរកំសាន្ដនាថ្ងៃឈប់សំរាកពីការងារ។
មកដល់ទីនេះ អ្នកនឹងដឹងថា អ្នកស្រុកក្នុងតំបន់កែបពិតជាមានចិត្តស្មោះត្រង់ រោះរាយ
រាក់ទាក់ ប្រកបដោយភាពស្ងូតបូតគួរជាទីរាប់អាន៕
ដោយ ៖ វាសនា