ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ ខ្លួនសិស្សវិទ្យាល័យ៤នាក់ ដោយសមត្ថកិច្ច
អះអាងថា ពួកគេ បានលួចនាំគ្រឿងញៀនទៅឲ្យអ្នកទោស នៅពន្ធនាគារព្រៃស (ម២) នៅ
វេលាម៉ោងប្រមាណជា ១១ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣នេះ។
បើយោងតាមប្រភពជាជំហានដំបូងរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ
រៀននៅវិទ្យាល័យ ផ្សេងៗគ្នា ក្នុងនោះជនសង្ស័យម្នាក់ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។
ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចរឹបអូស បានថ្នាំញៀនចំនួន ៤កញ្ចប់តូច រួមនិងឧបករណ៍
សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល