CamNews

តារា 

ទស្សនារូបភាពតារា បង្ហាញម៉ូដខ្មែរឈរ បង្ហាញរាងជាមួយ រថយន្តទំនើបៗ

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបាន ការអភិវឌ្ឍន៍ សេដ្ឋ- កិច្ច យ៉ាងល្អប្រសើរ ជាមធ្យមក្នុង១ឆ្នាំៗ កម្ពុជាមានកំណើន សេដ្ឋកិច្ចជុំវិញ ៧ភាគរយ ។ លើស ពីនេះ ដោយសារបរិយាកាយ វិនិយោគល្អ នយោបាយមានស្ថិរភាព ធ្វើឲ្យប្រទេសនេះទាក់ទាញ បានការវិនិយោគ យ៉ាងច្រើនពី១ឆ្នាំ ទៅមួយឆ្នាំ ។

ក្រឡេកមកមើលវិស័យរថយន្តវិញ ក្នុងរយៈពេលចុងក្រោយនេះ ក៏មានការរីកចម្រើន ខ្លាំងផង ដែរ គេសង្កេតឃើញ ក្រុមហ៊ុនរថយន្តល្អល្បីជាច្រើន បានមកបើកការិយាល័យ តំណាងរបស់ ខ្លួននៅកម្ពុជា ហើយដើម្បីទាក់ទាញ បាននូវអតិថិជននោះ ក្រុមហ៊ុនល្បីៗទាំងនោះ បានរៀបចំ នូវព្រឹត្តិការណ៍ តាំងបង្ហាញរថយន្ត តាមរយៈជួលស្រីស្អាតៗ ដែលជាតារាម៉ូដែលខ្មែរឲ្យឈរ កាច់រាងជាមួយរថយន្ត របស់ពួកគេ ។

ដើម្បីជាចំណីអារម្មណ៍ ប្រិយមិត្តអ្នកអាន នៅពេលនេះ LookingTODAY សូមលើករូបភាព មួយ ចំនួន របស់តារាបង្ហាញម៉ូដខ្មែរ ឈរបង្ហាញរាងជាមួយ រថយន្តថ្មីទំនើបៗ ដូចខាងក្រោម ៖

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star car model jaguar