CamNews

ព័ត៌មានជាតិ 

មេកន្ទុយលេខ ដ៏ធំនៅខេត្តតាកែវ ពេលកូនត្រូវច្រើន ពេកដាក់មេផាយ ទៅខេត្តស្វាយរៀង

ស្វាយរៀងៈ បុរសពីរនាក់ និងស្រីម្នាក់ ដែលជាមេកន្ទុយលេខដ៏ធំមួយ ដែលប្រមូលពីមេរងនានា
នៅក្នុងខេត្តតាកែវ និងខេត្តកំពត ពេលដឹងថាកូនចាក់ត្រូវ ច្រើនរយលានរៀលនោះ ក៏បានបិទសា
ប៊ូគូទ រត់ចោលកូនៗ មកពួនសំងំ លេងជល់មាន់នៅខេត្តស្វាយរៀង ហើយពេល សមត្ថកិច្ចតាម
ចាប់ខ្លួន ក៏រត់ចូលប្រទេសវៀតណាម បាត់តែម្ដង។

យោងតាមលោក កុយ សុភាព នាយការរិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្ត
ស្វាយរៀង បានប្រាប់ឲ្យដឹងថា មេកន្ទុយលេខទាំងបីនាក់ នោះទី១ឈ្មោះ ឈឹម ភឿង ភេទស្រី អា
យុ៣៧ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់៤ ខេត្តព្រះសីហនុ ទី២ឈ្មោះ ឈឹម សុភា ហៅ កៅ សេង អាយុ
៤២ ឆ្នាំ ត្រូវជាបងប្រុសរបស់ស្រ្តី ខាងលើ មានទីលំនៅក្នុងក្រុងព្រះសីហនុ និងទី៣ឈ្មោះ ចិន ភេទ
ប្រុសអាយុ៥០ឆ្នាំ ជាបក្សពួករស់នៅ ក្នុងខេត្តព្រះសីហនុជាមួយគ្នា ជនទាំងបីនាក់នេះបានប្រមូល
លុយពីមេរាយរង នានានៅក្នុងខេត្តតាកែវ និងខេត្តកំពត ក៏បានដាក់មេប្រូច តែម្ដងនៅពេលដែរដឹង
ថាកូនៗ នៅស្រុកត្រាំកក់កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៣ កន្លងទៅនេះបានចាក់ត្រូវពីរលេខ គឺ
លេខ១៨ស្ទើរ គ្រប់ៗគ្នា ។

លោក កុយ សុភាព បានបន្តថា ពេលដែរដឹងថាកូនចាក់ត្រូវច្រើននោះជនទាំងបីនាក់ នេះបានធ្វើដំ
ណើរ តាមរថយន្តលុច្សស៊ីស៤៧០ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ 2L-8659 មកលាក់ខ្លួននៅ
ក្នុងខេត្តស្វាយរៀង រហូតមកដល់ថ្ងៃទី៩ ខែមករា សមត្ថកិច្ច ក៏បានស្រាវជ្រាវឃើញរថយន្ត គួឲ្យ
សង្ស័យមួយគ្រឿង ចតនៅក្នុង កាស៊ីណូ ៩៩៩ ដែលស្ថិតនៅ ជិតមាត់ច្រកអន្តរជាតិ ព្រៃវល្លិ ក្នុង
ស្រុកកំពង់រោទ៏ ហើយបានសួរ រកម្ចាស់រថយន្ត ក៏បានជួបនិងអ្នកបើកបរ ឲ្យមេកន្ទុយលេងទាំងបី
នាក់នោះ ដោយឡែកមេកន្ទុយ លេខទាំងបីនាក់ បានដឹងខ្លួន ទាន់ក៏ដាក់មេផាយ បន្តចូលទៅប្រ
ទេសវៀតណាម បាត់ស្រមោល ដោយបន្សល់ទុករថយន្ត លុច្សស៊ីស៤៧០ មួយគ្រឿង កាម៉ារ៉ា១
ប្រាក់ដុង៦៨លានដុង ព្រមទាំងឯកសារកត់កន្ទុយលេខមួយចំនួន ទៀតផងដែរ។

បើតាមលោក កុយ សុភាព សរុបជាប្រាក់ដែរកូនចាក់ត្រូវ នោះគឺមានចំនួនប្រមាណជាង៥រយ លាន
រៀល ហើយមូលហេតុ ដែរកូនចាក់ត្រូវច្រើននោះ ព្រោះលេខ១៨នេះកូនៗ តាមចាក់អស់ជាង១ខែ
មកហើយ ហើយនៅព្រឹកថ្ងៃទី១០ មករា នេះសម្មតិកិច្ចក៏បានកសាង សំណុំរឿងនិងវត្ថុតាង ដើម្បី
បញ្ជូនទៅកាន់ តុលាការខេត្តស្វាយរៀងចាត់ការទៅតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ