សៀមរាប: ដោយសារ វិស័យសិល្បះ កំពុងតែមានការរីកចំរើន នៅក្នុងប្រទេសកម្ពុជានោះ ខេត្ត
សៀមរាប ធ្លាប់មានការរៀបចំព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើល អស់រយះពេល ៧ឆ្នាំ រួមទាំងឆ្នាំនេះ ដោយ
មានការគំាទ្រ យ៉ាង ច្រើងកុះករពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ កុមារា កុមារី
សិស្ស និស្សិត ក្នុងខេត្តសៀមរាប ប្រមាណ២ម៉ឺននាក់ នៅតាមដង វិថីមួយចំនួននៅក្រុងសៀមរាប។
តុក្តតាយក្ស ឬ ទីងមោងយក្ស ឬ អាយ៉ងយក្ស ទាំងនោះនឹងត្រូវរៀបចំ ក្បួនដង្ហែ កាលពី ព្រលប់
ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភះ ឆ្នាំ២០១៣ វេលាម៉ោង ៧យប់ រហូតដល់ ម៉ោង១០ យប់។ ការដង្ហែនេះចាប់
ផ្តើមចេញពី វត្តព្រហ្មរត្ម័ ឆ្លងកាត់ផ្សារចាស់ ផ្លូវ Pub Street ឆ្លងកាត់ស្ពានផ្សារចាស់ ដង្ហែតាមផ្លួវដង
ស្ទឹងសៀមរាប សំដៅទៅសួនច្បារ Raffles Grand Angkor Hotel (បឹងកាឡូរ)។ បន្ទាប់ពីបញ្ជប់ការ
ដង្ហែ នឹងមានការ សម្ដែងនូវ សិល្បះផ្សេងៗ ដើម្បីជាការលើកទឹកចិត្តដល់ក្មេងៗ និង អ្នកស្ម័គ្រចិត្ត
ដែលបានចូលរួមធ្វើតុក្កតាយក្ស ទាំងអស់នោះ ចំនួន២សបា្តហ៍កន្លងមក។
តុត្កតាយក្សទាំអស់នោះ បានបង្កើតឡើងដោយក្មេងៗប្រមាណជាង៤០០នាក់ ពីបណ្តាសាលាមជ្ឈ-
មណ្ឌល កុមារកំព្រា និង អង្គការផ្សេងៗជុំវិញខេត្ត ដោយមានការដឹកនាំដោយ សិល្បករមកពីសាលា
ហ្វារពន្លឺសិល្បះ ខេត្តបាត់ដំបង លោក ជីហ្គ (Jig) ដែលជាផលិតករល្ខោនស្បែក ដ៏ល្បីម្នាក់មកពី
ប្រទេសអង់គ្លេស និងអ្នក ស្មគ្រ័ចិត្ត ជនជាតិបរទេសមួយចំនួនទៀត ដែល ការ រៀបចំតំឡើង ទីង
មោងយក្ស មាន៣កន្លែងគឺ នៅក្នុងសាលាហ្វារពន្លឺសិល្បះ ខេត្តបាត់ដំបង សាលាគរុកោសល្យ និង
វិក្រឹតការខេត្តសៀមរាប និងវត្តដំណាក់ខេត្តសៀមរាប តែតុក្កតា យក្សទាំងអស់នោះ ត្រូវបានប្រមូល
មកកែលំអរ និងតំឡើងអំពូលនៅវត្តដំណាក់។
ឆ្នាំនេះយើងមាន អង្គការមូលិធិអភិវឌ្ឍន៍ និងវិស័យអបរំកម្ពុជា ដៃគូអភិវឌ្ឍន៍ជាមួយឱកាសថ្មី Pure
for Kids និង ជំហាននៃការរីកចំរើនរបស់កម្ពុជា បានធ្វើរូប សត្វ ត្មាតក្បាលក្រហម។ អង្គការទាំអស់
គ្នាដើម្បីកម្ពុជា និង អង្គការភូមិកិត្តិស័ព្ទកុមារកម្ពុជា បានធ្វើរូប សត្វ ឃ្មុំ។ សាលាគរុកោសល្យ និង
វិក្រឹតការខេត្ត អង្គការគ្រួសារថ្មី និង អង្គការជីវិតនៅកម្ពុជា បានធ្វើរូប សត្វ រញីប។ សហគមន៍យើង
និង កុមារពិភពលោក បានធ្វើរូប សត្វ ពស់វែក។ សាលារៀនកម្ពុជា និង កល្យាណមិត្ត បានធ្វើរូប
សត្វ កង្កែប។ សហគមន៍ជីវិត និងក្តីសង្ឈឹម សាលាកាត់ដេរ និងមជ្ឃមណ្ឌលសង្ឈឹមសម្រាប់កុមារ
បានធ្វើរូប សត្វ បបែល។ កុមារបរទេស និង សារមន្ទីរ គ្រប់មីនកម្ពុជា និងមូលិធិសង្រ្គោះ បានធ្វើរូប
សត្វ កាំប្រម៉ា។ ហ្វារពន្លឺសិល្បះបានធ្វើរូប សុវណ្ណមច្ឆា ហើយសិល្បះករជាមួយអ្នកស្ម័គ្រចិត្តជនជាតិ
បរទេស និងជាអ្នកដឹក នាំក្មេងៗធ្វើទីងមោងផ្សេងៗ ក៏បានធ្វើរូប ហនុមាន ដែលជាដែគួររបស់
សុវណ្ណមច្ឆា ផងដែរ។
នាយកគំរោងតុក្តយក្សលោក ស្តួរ និងអ្នកចាត់ចែងគំរោង លោក អ៊ុន សាវ៉ាន់ បានរៀបចំព្រឹត្តិការណ៍
នេះឡើង គឺដើម្បីឲ្យក្មេងៗ និងអ្នកចូលរួមបង្កើតតុក្កតាយក្ស បានយល់ដឹង និង ក្រោមប្រធានបទ
ផ្សេងៗ ដូចជា សុវត្ថិភាព ចរាចរណ៍ អនាម័យ ពូជសត្វព្រៃដែលកំពុងរងការគម្រាមកំហែង និងវប្ប-
ធម៌ខ្មែរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីការអភិវឌ្ឍន៍វិស័យអប់រំ បញ្ហាបរិស្ថាន
និង វប្បធម៌ខ្មែរ។
ចំពោះម្ខាស់ជំនួយ គឺ អ្នកស្រី រ៉ូពីណា បានស្វាត់ស្វែងការគាំទ្រ ដើម្បីទទួលបានអ្នកផ្តល់ជំនួយ និង
បណ្តាអ្នកឧបត្ថម ដូចជា បណ្តាសណ្ឋាគារ ភោជនីយដ្នាន វិចិត្រសាល ស្ថាប័ន និង មជ្ឈមណ្ឌល
ផ្សេងៗទៀត។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ដ៏អស្ចារ្យនេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៅ
ព្រះរាជា ណាចក្រ កម្ពុជា ប៉ុណ្ណោះទេ វាជាព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ធំជាងគេនៅអាស៊ី-អាគ្នេយ៍
យើងនេះ ហើយ វាបានក្លាយ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប្រចាំខេត្ត និងជាព្រឹត្តិការណ៍ទេសចរណ៍មួយ
ដែលបានទាក់ទាញ ភ្ញៀវទេសចរបរទេសមកទស្សនាព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនេះ ក៏ដូចជាប្រាង្គ
ប្រាសាទ នានាក្នុង ព្រះរាជាណាចក្រ កម្ពុជា ផងដែរ។
ហើយការដង្ហែតុក្កតាយក្សនោះ ប្រព្រឹត្តិទៅបានជោគជ័យ ដោយមានការកោតសរសើរ និងគាំទ្រ
ពីបណ្ដា ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អាជ្ញាធរ សមត្ថកិច្ច និងអ្នកដែលបានចូលរួមផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល