CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន​ស៉ិនទ្រី មិន​ប្រមូល​សំរាម ប្រឆាំង​នឹងបទ​បញ្ជា លោក​អភិបាល​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន ស៉ិនទ្រី នៅតែមិនប្រមូលសំរាម ប្រឆាំងនឹងបទបញ្ជា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយទុកឲ្យសំរាមនៅស្អុយរលួយ ពេញដងផ្លូវសាធារណៈ ក្នុងរាជ ធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ កុម្ភៈនេះ។

សូមជំរាបថា កាលពីល្ងាចម្សិលមិញ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាដាច់ម៉ាត់ឲ្យ ក្រុមហ៊ុនស៉ិនទ្រី ចេញរថយន្ដប្រមូលសំរាមទាំងយប់ ប្រសិនមានកម្មករណារារាំង ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។ ការថ្លែងបញ្ជាដាច់ម៉ាត់ របស់អភិបាលក្រុងបែបនេះ ធ្វើឡើងជាមួយ ក្រុមហ៊ុនស៉ិនទ្រី កាលពីល្ងាចថ្ងៃម្សិលមិញ ក្នុងទីស្នាក់ការសាលាក្រុងភ្នំពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ