ភ្នំពេញ ៖ សិស្សស្រីរៀននៅវិទ្យាល័យ ទួលអម្ពិល ចំនួន៣នាក់ កាលពីវេលាម៉ោង ២និង៣០
នាទីរសៀលថ្ងៃទី០៥ ខែកុម្ភៈ នេះ បានបើកម៉ូតូឌុបគ្នា ទៅបុកគូទ រថយន្ដដឹក សំរាមមួយគ្រឿង
ស្ថិតនៅទល់មុខសាលា វិទ្យាសាស្ដ្រអគ្គិភ័យ តាមបណ្ដោយផ្លូវចំការ ដូង (២១៧) ក្នុងភូមិម័រ
សង្កាត់ដង្កោ ខណ្ឌ ដង្កោ បណ្ដាលឱ្យ ជនរងគ្រោះម្នាក់រងរបួស ត្រូវជើងស្ទើរដាច់ និងពីរនាក់
ទៀត បែកក្បាលរងរបួសធ្ងន់ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ទាំងបី ជិះ
ម៉ូតូឌុបគ្នា ម៉ាកជ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1Y-0287 លុះដល់ចំណុច
កើតហេតុ ក៏បុករថយន្ដដឹកសំរាម ចំពីក្រោយបណ្ដាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះដែលជិះ
ពីក្រោយឈ្មោះ ញ៉ែម ដាណេ អាយុ១៦ឆ្នាំ ផ្លោងត្រូវរថយន្ដកិនជើងស្ទើរដាច់ ហើយសិស្ស
សាលាម្នាក់ទៀត ឈ្មោះផល្លា កក្កដា អាយុ១៦ឆ្នាំ បែកក្បាលនិងម្នាក់ទៀតរងរបួសធ្ងន់ផងដែរ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រោយ កើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅ កាន់មន្ទីរ
ពេទ្យ រីឯម៉ូតូនិងរថយន្ដត្រូវបាន សមត្ថកិច្ចឃាត់ទុករង់ចាំការ ដោះស្រាយបន្ដទៀត។
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល