CamNews

ព័ត៌មានជាតិ 

គ្រោះថ្នាក់ចរាចរ​ នគរបាល ចុះទៅ អន្តរាគមន៍ វាយនគរបាល

ភ្នំពេញៈ ជនរងគ្រោះពីរនាក់ ប្រែក្លាយជាជនបង្ក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរមួយ បានកើត
ឡើង ដោយសារតែ រងគ្រោះស្រវឹងបានទៅវាយអ្នក ជិះម៉ូតូមកបុកខ្លួន ថែមទាំងវាយម៉ូតូឲ្យ
ខូចខាតយ៉ាងដំណំ ហើយពេលនគរបាលចុះ ទៅអន្តរាគមន៍ជនទាំងពីរនាក់នោះ បានរារាំង
និងការងារ របស់នគរបាលសាធារណៈ រួចហើយ ឈានទៅប្រវាយប្រតប់ ជាមួយនគរបាល
រហូតវាយនគរបាល បណ្តាលឲ្យត្រូវមុខចំនួន ៤ដៃ និងធ្លាក់បែកទូរស័ព្ទ មួយគ្រឿងទៀត ផង
ក្រោយមកទើបឃាត់ខ្លួនជន ដៃដល់ទាំងពីរនាក់នេះបាន បញ្ជូនមកកាន់នគរជំនាញព្រហ្មទណ្ឌ
ខណ្ឌ ដើម្បីចាត់ការបន្ត ហេតុការនេះកើតឡើងកាល ពីវេលាម៉ោង១៨និង២០នាទី យប់ថ្ងៃទី
៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

www.dap-news.com

នគរបាលខណ្ឌបានឲ្យដឹងថា ជនរងគ្រោះដៃដល់ទាំងពីរ ទី១ឈ្មោះ ហ៊ិន ហោ ភេទប្រុស អាយុ
៣៥ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ទី២
ឈ្មោះ សុខ ជិន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង
ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ 1H-5381 រីឯអ្នកជិះម៉ូតូបុកគេនោះមាន
ឈ្មោះ លី ចាន់រ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំមានមុខរបរជាបុគ្គលិកផ្សារទំនើប រស់នៅភូមិទួលកី
សង្កាត់ភ្លើងឆេះរទេះ ជិះម៉ូតូម៉ាកវ៉េវពណ៌ប្រផេះ ពាក់ស្លាកលេខ 1L-2878 រងការខូចខាតយ៉ាង
ដំណំ ដោយសារតែជនដៃដល់ទាំងពីរវាយ។

www.dap-news.com

ប្រភព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនដៃដល់ ទាំងពីរបានជិះតាមបណ្តោយ
ផ្លូវជាតិ ខាងលើ លុះដល់ចំណុចកើតហេតុ ក៏បានឈប់ រួចហើយ បត់ជើងតូចនៅលើចិញ្ចើម
ផ្លូវនេះ បន្តិចក្រោយមកក៏មានម៉ូតូមួយគ្រឿង ដែលបើកបរដោយឈ្មោះ លី ចាន់រ័ត្ន ជិះមកប៉ះ
ពេលនោះ ជនដៃដល់បានសួរពេលនោះ លី ចាន់រ័ត្ន បានឆ្លើយក្នុងលក្ខណៈឌឺ ធ្វើឲ្យជនដៃដល់
ខឹង ទើបកើតរឿងវាយតប់គ្នាតែម្តងទៅ ប៉ុន្តែភ្លាមៗនោះនគរបាល បានចុះទៅ អន្តរាគមន៍ ត្រូវ
បានជនដៃដល់ វាយនគរបាលចំនួន៤ដៃចំមុខ និងប្រវាយប្រតប់គ្នា រហូតធ្លាក់បែកទូរស័ព្ទមួយ
គ្រឿងផងដែរ ទើបឈានទៅឃាត់ខ្លួនជនដៃដល់ទាំងពីរ និងកសាងសំណុំរឿង បញ្ជូន មក
កាន់អធិការដ្ឋានដើម្បី ចាត់ការបន្ត៕

 

ប្រភព ៖ DAP


Tags: accident គ្រោះថ្នាក់ ចរាចរណ៍