ការបោះឆ្នោតជុំដំបូងក្នុងការជ្រើសរើសអច្ឆរិយៈធម្មជាតិថ្មីទាំង ៧ នៃពិភពលោកទើបបាន
បញ្ចប់ ក្នុងបញ្ជីចំណាត់ថ្នាក់នេះ គេក៏ឃើញមាន Amazon និង Ha Long ផងដែរ ។
គេហទំព័រ New7wonders បានឱ្យដឹងថា បញ្ជីឈ្មោះនៃអច្ឆរិយៈធម្មជាតិថ្មីនៃពិភពលោក
នេះគឺគ្រាន់តែជាការបណ្ដោះអាសន្ន ហើយវានឹងអាចត្រូវបានផ្លាស់ប្ដូរ។ បច្ចុប្បន្ន សន្លឹក
ឆ្នោតកំពុងត្រូវបានគេធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដោយឯករាជជាទី
បំផុត ហើយលទ្ធផលផ្លូវការចុងក្រោយនឹងត្រូវបានប្រកាសឱ្យដឹងនៅឆ្នាំ ២០១២ ។
ខាងក្រោមនេះគឺជារូបភាពនៃអច្ឆរិយៈពិភពលោកថ្មីទើបបានឈ្នះឆ្នោតក្នុងជុំដំបូង ៖

ព្រៃត្រូពិច Amazon ក៏មានឈ្មោះមួយទៀតគឺ Amazonia ។ Amazon មានទំហំផ្ទៃដីប្រមាណ
ជា ៧ លានគីឡូម៉ែត្រការ៉េ ប៉ុន្ដែទំហំនៃព្រៃនេះមានប្រមាណជា ៥,៥ លានគីឡូម៉ែត្រការ៉េ។
ព្រៃ Amazon ស្ថិតនៅក្នុងប្រទេសចំនួន ៩ និងមានទំហំស្មើនឹងពាក់កណ្ដាលនៃព្រៃត្រូពិច
សរុបក្នុងពិភពលោក វាគឺជាផ្ទះនៃសត្វជាច្រើនប្រភេទដែលជិតនឹងដាច់ពូជ។
ទន្លេ Amazon ក៏ជាទន្លេដែលមានទឹកច្រើនជាងគេក្នុងលោក គឺប្រមាណជា ១/៥ នៃទឹក
ទន្លេសរុបនៅទូទាំងពិភពលោក។ តាមដងទន្លេនេះ ពុំមានស្ពានណាមួយត្រូវបានគេធ្វើ
ឡើងដើម្បីឆ្លងកាត់នោះទេ ព្រោះថាទទឹងរបស់ទន្លេនេះមានភាពធំធេងណាស់។

ឈូងសមុទ្រ Ha Long ស្ថិតនៅក្នុងខេត្រ Quang Ninh នៃប្រទេស វៀតណាម។ ឈូតសមុទ្រ
នេះមានកូនភ្នំរាប់ពាន់ កោះថ្មកំបោរ ជាមួយនឹងទំហំ និងរូបរាងផ្សេងៗគ្នាគួរចាប់អារម្មណ៍។
ឈូងនេះមានប្រវែង ១២០គីឡូម៉ែត្រ លាតសន្ធឹងតាមឆ្នេរសមុទ្រ និងមានទំហំ ១.៥៥៣
គីឡូម៉ែត្រការ៉េ ជាមួយនឹងកោះ ១៩៦៩ ក្នុងនោះមានកោះជាច្រើនមានរូងធំៗ។
ចំនុចពិសេសរបស់ ឈូងនេះ គឺវាមានបឹងរាប់មិនអស់នៅលើកោះថ្មកំបោរ។

ក្រុមជ្រោះទឹកធ្លាក់ Iguazu នៅលើទន្លេ Iguazu គឺជាជ្រោះមួយក្នុងចំណោមជ្រោះធំជាង
គេក្នុងពិភពលោក។
ក្រុមជ្រោះនេះ មានប្រវែង ២.៧០០ ម៉ែត្រ ដែលតម្រៀបគ្នាជាជួរដូចរាងធ្នូរ។ ក្នុងចំណោម
ជ្រោះទាំង ២៧៥ នេះ មានជ្រោះមួយមានកំពស់ខ្ពស់ជាងគេបង្អស់ នោះគឺជ្រោះ មាត់បី
សាចដែលមានកំពស់ ៨០ម៉ែត្រ។
ជ្រោះ Iguazu ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងប្រទេស Brazil និង Argentina ដែលត្រូវ
បានព័ទ្ធជុំវិញដោយឧទ្យានជាតិចំនួនពីរ។ ឧទ្យានទាំងពីរនេះសុទ្ធតែជាព្រៃក្បែរតំបន់
ត្រូពិចដែលមានសត្វរាប់រយប្រភេទនិងរុក្ខជាតិសំខាន់ៗជាច្រើនរស់នៅផងដែរ។

កោះ Jeju គឺជាកោះភ្នំភ្លើង ស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រខាងត្បូងរបស់ កូរ៉េខាងត្បូង ១៣០
គីឡូម៉ែត្រ។
នេះគឺជាកោះធំបំផុតប៉ុន្ដែវាជាខេត្រតូចបំផុតរបស់ កូរ៉េខាងត្បូង។ កោះនេះមានទំហំលើផ្ទៃ
ទឹក ១.៨៤៦ គីឡូម៉ែត្រការ៉េ។
មជ្ឈមណ្ឌលរបស់កោះនេះគឺ Hallasan ហើយកំពូលភ្នំដែលខ្ពស់បំផុតរបស់ប្រទេស កូរ៉េខាង
ត្បូងក៏ជាភ្នំភ្លើងដែលបានរលត់នេះដែរ។ កំពូលភ្នំនេះមានកំពស់ ១៩៥០ ម៉ែត្រលើផ្ទៃទឹក
សមុទ្រ និងមានភ្នំតូចៗចំនួន ៣៦០ ជាបរិវាព័ទ្ធជុំវិញ ភ្នំនេះ។

ឧទ្យានជាតិ Komodo របស់ Indonesia រួមមានកោះធំៗចំនួន ៣ គឺកោះ Komodo, Rinca
និង Padar រួមជាមួយនឹងកោះតូចៗជាច្រើនទៀត ដែលស្ថិតនៅពាស់ពេញផ្ទៃដី ១.៨១៧
គីឡូម៉ែត្រការ៉េ។
ឧទ្យាននេះត្រូវាបានបង្កើតឡើងកាលពីឆ្នាំ ១៩៨០ ក្នុងគោលបំណងដើម្បីការពារសត្វនាគ
ប្រភេទ Komodo ។ ក្រោយមក ឧទ្យាននេះក៏មានតួនាទីការពារសត្វដទៃទៀតផងដែរ ក្នុង
នោះមានសត្វសមុទ្រជាដើម។
កោះនានានៅក្នុងឧទ្យាននេះសុទ្ធតែមានប្រភពមកពីភ្នំភ្លើង។

ឧទ្យានជាតិទន្លេក្រោមដី Puerto Princesa មានចំងាយពីក្រុង Puerto Princesa, ខេត្រ
Palawan នៃប្រទេស Philippines ប្រមាណជា ៥០ គីឡូម៉ែត្រ។
ឧទ្យាននេះល្បីល្បាញដោយសារមានភ្នំថ្នកំបោរស្រស់ស្អាត និងមានទន្លេប្រវែង ៨,២ គីឡូម៉ែត្រស្ថិតនៅខាងក្រោមភ្នំ។ ចំនុចពិសេសរបស់ទន្លេនេះគឺវាហូរចូលតាមរូងភ្នំធំមួយ
នៅមុនពេលហូរចូលទៅសមុទ្រ។
ឧទ្យាននេះនេះក៏មានរូងភ្នំធំៗដែលមានទេសភាពស្រស់ស្អាតផងដែរ។

ភ្នំតុ គឺជានិមិត្តរូបរបស់ប្រទេស អាហ្វ្រិកខាងត្បូង ហើយវាក៏ជាទីតាំងធម្មជាតិតែមួយគាត់
នៅក្នុងពិភពលោកដែលមានភ្នំមួយត្រូវបានគេដាក់ឈ្មោះតាម ចញ្ចោមផ្កាយ Mensa
ដែលមានន័យថា �តុ�។
ភ្នំដែលមានកំពូលរាបស្មើនេះបានឆ្លងកាត់ ៦ លានឆ្នាំនៃការរិចរិល ហើយវាមានកំពស់
១.០៨៦ ម៉ែត្រពីផ្ទៃទឹកសមុទ្រ។ ភ្នំនេះក៏មានឈ្មោះល្បីថាជាអណាចក្រផ្កានៅលើពិភព
លោកផងដែរជាមួយនឹងផ្កាជាង ១.៤៧០ ប្រភេទ។
ទីតាំងដ៏ល្បីល្បាញនេះស្ថិតនៅក្នុងតំបន់ Cape Town ដែលជាច្រកមួយសម្រាប់ចូលទៅ
កាន់ទ្វីប អាហ្វ្រិក ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ new7wonders