CamNews

ព័ត៌មានវីដេអូ 

វីដេអូតេស្ត៖ សម្លឹងមើល Galaxy S4 ៦០នាទីមិនងាកមុខចេញ នឹងទទួលបាន S4 មួយគ្រឿង

Samsung បានបង្កើតល្បែងតេស្តសាកល្បងមួយ ដែលអនុញ្ញាតឲ្យអតិថិជនចូលលេងបានគ្រប់ៗ
គ្នា ហើយអ្នកដែលឈ្នះក្នុងហ្គេមនេះ នឹងទទួលបានស្មាតហ្វូន Galaxy S4 មួយគ្រឿងភ្លាមៗ។

ក្នុងការតេស្តនេះ Samsung បានតម្រូវឲ្យអតិថិជនចូលលេង ដោយឲ្យសម្លឹងមើលទៅស្មាតហ្វូន
Galaxy S4 ដែលដាក់នៅពីមុខ ដោយមិនឲ្យងាកក្រសែភ្នែក​ចេញពី S4 ឡើយ ក្នុងរយះពេល ៦០
នាទី។ មានមនុស្សជាច្រើនចូលលេង ប៉ុន្តែអ្នកឈ្មះមានចំនួនតិចបំផុត ព្រោះថាវាមិនងាយស្រួល
ឡើយ ដែលអាចសម្លឹងមើល Galaxy S4 ពេញរយះពេល ៦០ នាទី ដោយមិនងាកភ្នែកចេញនោះ
ក្នុងពេលដែល មានការរំខានជាច្រើន នៅជុំវិញខ្លួនដែល Samsung បង្កើតឡើងក្នុងគោលបំណង
ឲ្យ អ្នកចូលលេង បែកអារម្មណ៍ និងងាកក្រសែភ្នែកចេញពី S4។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: galaxy S4 samsung video news