តាមរយះតារាងស្ថិតិថ្មីមួយរបស់ Flurry Analytics បានបង្ហាញឲ្យឃើញថា មានស្មាតហ្វូនដល់ទៅ ៤៤% ដែលត្រូវបានបើកដំណើរការថ្មី ក្នុងរដូវកាលបុណ្យគ្រីសស្មាស់ (គិតចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែធ្នូ) ត្រូវបានលក់ដោយក្រុមហ៊ុន Apple។ ក្នុងនោះ គូប្រកួតប្រជែងដ៏ខ្លាំងរបស់ Apple គឺក្រុមហ៊ុន Samsung ដណ្តើមបានតែ ២១% ប៉ុណ្ណោះក្នុងតារាងស្ថិតិនេះ។
Huawei និង LG ស្ថិតនៅលេខរៀងបន្តបន្ទាប់គ្នា ជាមួយនឹងអត្រា ៣% និង ២%។ Flurry ក៏បានកត់សម្គាល់បន្ថែមឲ្យដឹងផងដែរថា រឿងនេះហាក់ដូចជាប្លែកបន្តិចព្រោះ នៅក្នុង Top 35 នៃស្មាតហ្វូនដែលបានដាក់ចេញមក នៅក្នុងតារាងស្ថិតិនោះ Apple និង Samsung មានផលិតរបស់ខ្លួនតែមួយប៉ុណ្ណោះ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Genk