ភ្នំពេញៈ លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុ សម្បុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជា
ធិបតេយ្យ នឹងត្រូវ ដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣នេះ
បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃសអស់រយៈពេល ៨ខែមកនោះ។
លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ម្សិលមិញនេះ ត្រូវបានចៅក្រមសាលា
ឧទ្ធរណ៍សម្រេច ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តត្រឹមតែ៨ខែប៉ុណ្ណោះ ពាក់ព័ន្ធ
បទល្មើសព្រៃឈើ។ គិតចាប់ពី ថ្ងៃចាប់ខ្លួន គឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៥ ខែ
មីនា ឆ្នាំ២០១៣ វាគម្រប់៨ខែត្រឹមសម្រាប់ការ ឃុំខ្លួនលោក ម៉ម សូណង់ ដូច្នេះលោក ម៉ម សូណង់
ដូ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃ នេះ។
យោងតាមសេចក្តីរាយការណ៍ពីពន្ធនាគារព្រៃស បានឲ្យដឹងថា នៅមុខពន្ធនាគារគេសង្កេតឃើញ
ក្រុមគ្រួសារ សាច់ញាតិ ជាពិសេសសមាជិក សមាជិកា សមាគមអ្នកប្រជាធិបតេយ្យបានរង់ចាំ
ទទួល និងអមដំណើរ លោក ម៉ម សូណង់ដូ ចេញពីពន្ធនាគារព្រៃស រួមជាមួយនិងការចាំយក
ព័ត៌មាន និងផ្តិតយករូបភាពពីក្រុម អ្នកសារព័ត៌ មានជាតិ អន្តរជាតិជាច្រើននាក់ផងដែរ។
បើតាមប្រភពពីអ្នកគាំទ្រលោក ម៉ម សូណង់ដូ នៅមុខពន្ធនាគារព្រៃស បានឲ្យដឹងថា ក្រោយពេល
ចេញពីពន្ធគារលោក ម៉ម សូណង់ដូ មិនត្រឡប់ទៅផ្ទះវិញទេ រូបលោកនឹងទៅអុជធូបថ្វាយបង្គំសព
ម្តាយរបស់លោក នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែ
កក្កដា ឆ្នាំ២០១២ ហើយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ត្រូវសាលាដំបូងរាជធានីភ្នំពេញ
សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល ក្នុងសំណុំរឿងបង្កើត
តំបន់អបគមន៍ក្នុងភូមិប្រម៉ា ស្រុកឆ្លូងខេត្តក្រចេះ។
តែទោះជាយ៉ាងអ្នករិះគន់រាជរដ្ឋាភិបាល ដោយមិនសំចៃម៉ាត់ វ័យ៧២ឆ្នាំរូបនេះ នឹងត្រូវដោះលែង
ឲ្យមានសេរីភាព វិញហើយ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៣នេះ។
នៅខាងក្រៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ ខែមីនា ម្សិលមិញ អ្នកគាំទ្រ លោក ម៉ម សូណង់ដូ
រួមនិងក្រុម គ្រួសារជាច្រើនរយនាក់ បានសម្តែងការសប្បាយចិត្តហ៊ោកញ្ជ្រៀវសាទរចំណាត់ការ
សាលាឧទ្ធរណ៍ ចំពោះការដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញ៕
ក្រុមអ្នកគាំទ្ររង់ចាំទទួលលោក ម៉ម សូណង់ដូ នៅមុខពន្ធនាគារព្រៃស
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល