CamNews

ព័ត៌មានជាតិ 

អាជីវករផ្សារ​ ទួលទំពូង ផ្ទុះការតវ៉ា បន្ទាប់ប្រធាន ដំឡើងថ្លៃភាស៊ីតូប

ភ្នំពេញ ៖ អាជីវករផ្សារទួលទំពូង ប្រមាណ១៣០០តូប នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤នេះ បាននាំគ្នាតវ៉ា ចំពោះដំឡើង ថ្លៃតូបលក់ ដូររបស់គាត់ ។

អាជីវករជាច្រើនរូប បាននិយាយថា កាលពីពេលកន្លងមកតូប របស់ពួកគាត់ គឺត្រឹមតែ ១៥០០០រៀល សម្រាប់មួយខែ តែឥឡូវខាងប្រធានផ្សារ បានកំណត់យករាល់ថ្ងៃ ដោយមួយថ្ងៃ យក១០០០រៀល ទៅ ៣០០០រៀល តាមតូបតូចរឺធំ ។

អាជីវរករបានបន្តថា ការដំឡើងថ្លៃភាស៊ីតូបនេះ ខាងគណៈកម្មការផ្សារ មិនកោះហៅអាជីវករមកប្រជុំ នោះឡើយ ដោយពួកគាត់បានស៊ុំគ្រលំគ្នាតែគ្នាឯងប៉ុណ្ណោះ ។

ខណៈមានការតវ៉ាពីអាជីវករខាងលើនេះ ក៏មានវត្តមានលោក អភិបាលចំការមន ព្រុំ សំខាន់ ផងដែរ ហើយលោកបានសន្យាថា នឹងរកដំណោះស្រាយជូនអាជីវករ។

យ៉ាងណាក៏មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីប្រធានផ្សារ បានទេ ខណៈដែលអាជីវករ ចោទប្រកាន់ខាងលើនេះ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia